មានការងឿងឆ្ងល់ ដែល មានភាពកត់សម្គាល់ប្លែកៗ បានកើតឡើង ចំពោះ សុន ស្រីពេជ្រ ក្នុងពេលសម្រាលកញនប្រុសកាលពីពេលថ្មីៗនេះ។ ម្នាក់ៗបាន បង្ហាញ នូវការតាមដាន ហើយ ឃើញមានពេលញឹកញាប់ដែរ តារាស្រគត់ស្រគំ រូបនេះ បង្ហោះសា ផ្តោះផ្តងប្លែកៗ ដែលហាក់មិនសប្បាយក្នុងផ្លូវចិត្ត។
នៅមិនទាន់មានអ្នកណា មួយ ហ៊ានសួរនាំបញ្ហា យ៉ាងណា របស់ សុន ស្រីពេជ្រនោះទេ ថារាល់ថ្ងៃនេះដួងចិត្ត របស់នាង ស្ថិតនៅលើ បញ្ហាអ្វីខ្លះ។ ចំនុចប្លែកៗ បានកើតឡើង ក្នុងនោះ ក្នុងអាក់ខោនហ្វេសបុក ផ្លូវការ របស់នាង មិនមានដាក់រូបស្វាមីជាមួយគ្នាឡើយ។ ប្រការមួយទៀត ការសម្រាល កូនប្រុស មុននេះ នាង សម្រចដាក់ឈ្មោះ ជាត្រកូលរបស់នាង «ពេជ្រ វឌ្ឍនា» ជាការតាមដាន។ លើសពីនេះ ថ្ងៃសម្រាលកូន អវត្តមានស្វាមី ដែលភរិយា ប្តី ថ្ងៃសំខាន់ គឺឆ្លងទន្លេនេះហើយ ដែលមើលថែគ្នា ទោះរវល់បែបណា។ ចំនុចបន្តគឺ សកម្មភាពរូបថត បង្ហោះថ្មីៗចុងក្រោយ មិនសូវឃើញ ស្រីពេជ្រ ផ្តោតរូបជាមួយ ស្វាមី ក្រៅពីជាមួយក្រុមសាច់ញាតិ។
ទោះបីជា យ៉ាងណា មិនទាន់ប្រាកដជាក់ថា រឿងរ៉ាវស្នេហា ប្តីប្រពន្ឋ របស់តារារូបនេះ វិវត្តន៍បែបណានោះទេ គ្រាន់តែជាការសន្និដ្ឋាន។ តារាចម្រៀង សុន ស្រីពេជ្រ ជាតារាចម្រៀង មាន សំឡេងល្អ ច្រៀងបានទាំងបុរាណ និងសម័យ។ កេរ្ត៍ឈ្មោះនាង កាន់តែល្បីក្រោយពេល វាយលុកចម្រៀង ផ្នែកទេសចរណ៍ នៅកម្ពុជា។ ប៉ុន្តែមួយរយៈ ចុងក្រោយ នាទ្រនំផលិតកម្មថ្មី ហាក់មិនសូវឃើញ ចម្រៀងលេចធ្លោ ដូចពេល ពីមុន។











