ធ្វើបុណ្យជាមួយអ្នកធំៗ Siv Mey កំណត់យកសុទ្ធតែលេខ999

0

កាលពីថ្ងៃទី១២ កក្កដា ឆ្នាំ២០២០ គេឃើញអ្នកលក់អនឡាញល្បីឈ្មោះ អ្នកនាង ស៊ីវម៉ី ទៅធ្វើបុណ្យសុទ្ធតែជាមួយមន្ត្រីថ្នាក់ខ្ពស់ និងមានមុខមាត់។ អ្វីដែលគេដែលគេកត់សម្គាល់គឺម្ចាស់ផេក Siv Mey Online Shop និង ជាម្ចាស់ផលិតផល EiEi រូបនេះ ប្រើសុទ្ធតែតួលេខ999 ទាំងការបរិច្ចាគចូលបុណ្យខួប7ឆ្នាំ លោកឪពុករបស់លោកជំទាវ ហ៊ុន ប៊ុនធឿន និង ចូលបុណ្យទានវស្សា ខណៈដែលនេះគឺជាតួលេខដែលអ្នកខ្លះក៏យល់ អ្នកខ្លះក៏មានចម្ងល់។ យ៉ាងណាមិញ អ្នកនាងបញ្ជាក់ប្រាប់អ្នកគាំទ្រយ៉ាងខ្លីថា ហេតុផលដែលនាងកំណត់យកតួលេខចូលបុណ្យសុទ្អតែ999នេះ គឺដើម្បីអោយមានហុងស៊ុយ ពោលគឺហេងទាំងម្ចាស់បុណ្យ និង រូបអ្នកនាង ដែលជាអ្នកចូលបុណ្យតែម្ដង។

អ្នកនាង Siv Mey បានបង្ហោះកាលពីថ្ងៃទី12 កក្កដា ឆ្នាំ2020 មុននេះថា”ថ្ងៃនេះនាងខ្ញុំបានចូលរួមបុណ្យគម្រប់ខួប7ឆ្នាំលោកប៉ារបស់លោកជំទាវម៉ាក់ ហ៊ុន ប៊ុនធឿន ជាមួយលោកប៉ា ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង និងបានចូលទានវស្សា1គូ និងស្លាដក និងប្រេងម៉ាស៊ុត999 លីត្រ និងបានចូលបុណ្យដល់លោកប៉ា ឯកឧត្តមណ្ឌិត ស៊ាង ប៊ុនលាង និង អ្នកម៉ាក់លោកជំទាវ ហ៊ុន ប៊ុនធឿន 999$ ដែរ នៅវត្តម្កុដបូរី
សូមជូនបុណ្យដល់បងប្អូនទាំងអស់គ្នាផង??? 12 / 7 2020″។ ជាមួយនឹងការបង្ហោះនេះ ក៏មានការសរសើរមិនតិចផងដែរថា អ្នកនាង គឺជាអ្នកលក់អនឡាញដែលចូលចិត្តធ្វើបុណ្យ ខណៈដែលអ្នកនាង ត្រូវគេកត់សម្គាល់ថា ចូលចិត្តធ្វើទាំងបុណ្យ សកម្មទាំងការដាក់ទាន និង បរិច្ចាគជួយដល់សង្គមគួរអោយសរសើរនាពេលចុងក្រោយ។

LEAVE A REPLY

Please enter your comment!
Please enter your name here