មើលវីដេអូហើយ បានដឹងថា ខួប៤ឆ្នាំគ្រួសារតារាកម្ពុជាឆ្នាំនេះ ពោពេញដោយអនុស្សាវរីយ៍

0

ខួបគ្រួសារតារកម្ពុជាក្នុងឆ្នាំទី4 កាលពីយប់ថ្ងៃទី9 កក្កដា ឆ្នាំ2020 ថ្វីដ្បិតតែមិនរៀបចំធំដំ តែគេកត់សម្គាល់ថា ពោរពេញដោយអនុស្សាវរីយ៍យ៉ាងខ្លាំង ជាពិសេសនៅពេលទស្សនាវីដេអូដែលបានបង្ហោះឡើងដោយក្រុមមួយនេះ។ ពិធីនេះគេឃើញមានសមាជិកដែលសុទ្ធសឹងតែជាសិល្បៈករសិល្បការិនីចូលរួមយ៉ាងសប្បាយរីករាយ។

ពិធីដែលបានធ្វើឡើងនេះគឺជាការជំនួសឱ្យកម្មវិធីការប្រកួតឈុតបុរាណដែលគ្រោងធ្វើឡើងនៅប្រាសាទបន្ទាយឆ្មារក្នុងខេត្តបន្ទាយមានជ័យ ដែលត្រូវបានលុបចោលវិញព្រោះតែការផ្ទុះឡើងនូវជម្ងឺកូវីដនោះ។ សិល្បៈករសិល្បៈការិនីដែលអញ្ជើញចូលរួមត្រូវគេឃើញថតរូបភពសប្បាយៗជុំគ្នា ញ៉ំាអាហារជាលក្ខណៈគ្រួសារ និងច្រៀងរាំជុំគ្នាបង្កើតនូវអនុស្សាវរីយ៍ជាច្រើន ដែលភាពសប្បាយរីករាយនេះគឺបង្ហាញពីការរួមសុខរួមទុក្ខរបស់គ្រួសារតារាកម្ពុជាបន្ទាប់ពីក្រុមមួយនេះសកម្មក្នុងសកម្មភពរ៉ៃអង្គាស និងការបរិច្ចាគជួយសង្គមផ្សេងៗ ជួយដល់សិល្បៈករនិងសង្គមដែលជាការរួមចំណែកហត់នឿយ មិនខុសពីការរួមទុក្ខជាមួយគ្នានៅពេលកន្លងមក។

ចង់ដឹងថាខួប4ឆ្នាំរបស់គ្រួសារតារាកម្ពុជាមានទិដ្ឋភាពសប្បាយរីករាយ និងមានភាពរស់រវើកបែបណា សូមរីករាយទស្សនាវីដេអូខាងក្រោយ:

LEAVE A REPLY

Please enter your comment!
Please enter your name here