​លី ច័ន្ទសីហា ផ្ដើមធ្វើជំនួញលក់ដី

0

នៅលើហ្វេសប៊ុកផ្លូវការរបស់អ្នកនាង លី ច័ន្ទសីហា គេឃើញតារាស្រីរូបនេះ ផុសបង្ហោះពីគម្រោងលក់ដីឡូតិ៍នៅតំបន់ភ្នំបាសិត ដោយអ្នកនាងប្រាប់ថានេះគម្រោងពុះដីឡូតិ៍សាកល្បង ដែលអ្នកនាងចេញធ្វើស្ទាបស្ទង់ ដើម្បីចង់ដឹងថាទៅរួច ឬមិនរួច។ អ្នកនាងថា គម្រោងមួយនេះ នឹងធ្វើពិធីក្រុងពាលីជាទ្រង់ទ្រាយធំដើម្បី ប្រកាសអោយដឹងពីគម្រោងដាក់លក់ឆាប់ៗ ប៉ុន្តែមិនទាន់ដឹងថាតើអាជីវកម្មរបស់ខ្លួនទៅរួច ឬមិនរួចនោះទេ។

អ្នកនាង លី ច័ន្ទសីហា និយាយថា ដោយសារតែអ្នកនាងមើលឃើញពីសក្កានុពលក្នុងការពុះដីឡូតិ៍ដាក់លក់ ទទួលបានការចាប់អារម្មណ៍ ទើបអ្នកនាង និងគ្រួសារសម្រេចទិញដីធំមួយនៅតំបន់ភ្នំបាសិតធំមួយ ហើយចាយដើមដាក់ដីពុះលក់។ អ្នកនាងថាខ្លួនចង់ងាកទៅធ្វើជំនួញផ្នែកនោះ ប៉ុន្តែក៏ត្រូវចាំអ៊ុតមើលយីអ៊ុនមួយជើងនេះដែរ ដើម្បីដឹងថាតើអាចរីកចំរើន ឬបានត្រឹមនៅត្រឹងដោយសារតែការបើកជំនួញដីធ្លី មិនមែនសុទ្ធតែទទួលបានជោគជ័យគ្រប់គម្រោងនោះទេ ជាពិសេសចំពោះអ្នកនាងដែលខ្វះបទពិសោធន៍ក្រាស់ក្រែលនៅឡើយ។ យ៉ាងណាមិញ អ្នកនាងថាបើទទួលបានជោគជ័យ នោះអ្នកនាងនឹងបន្តរំលេចគម្រោងនេះទៀត ដើម្បីកើបផលចំណេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here