មាស សំណាង ពុះពារក្នុងសិល្បៈទោះប្រឡូកក្នុងវ័យជ្រេ

0

លោកមាស សំណាង ដែលអ្នកសិល្បៈមួយចំនួន ស្គាល់ថា ជតួអង្គសម្តែង តាមសាច់រឿងខ្លះ នោះ បានបង្ហាញនូវ អារម្មណ៍ ពេញចិត្ត និងការងារ។ លោកដ្បិត ចូលវ័យចាស់ បន្តិចមែន តែមិនចង់អោយ បំណងដើរ លើសិល្បៈដេកដួលនោះ ទេតិចឬច្រើន លោកត្រូវតែសម្តែង។

តារាចម្រៀង ដែលមានស្ទីលបែបកំប្លែងលំនាំលោកមាស សារ៉ាន់ រូបនេះ ប្រឡូកសិល្បៈចម្រៀងជាយូរមកហើយ តែទើបតែមានការចាប់អារម្មណ៍នាពេលចុងក្រោយ។ ពោលគឺបន្ទាប់ពី  លោក សំណាង ក៏ជា បានក្លាយសមាជិកគ្រួសារតារាកម្ពុជា ហើយរមែង បង្ហាញសកម្មភាព ជួយការងារ សង្គមទោះ រវល់ មមាញឹក រឿងផ្ទាល់ខ្លួនបែបណា។ ថ្មីៗនេះ លោក បានចំណាយ ពេលឆ្លៀត ចូលរួមថត បទចម្រៀង « អំពើល្អ» របស់ សមាជិក ដើម្បីបំផុស អោយ មហាជន ចែករំលែង អំពើល្អ ជួយខ្មែរ និងខ្មែរ តទៅទៀត។ ក្រោយមក ក៏ឃើញថា បានទទួលនូវ ការថតរឿង និងស្បតមួយចំនួនជូនផលិតកម្មខ្លះៗ ដែលរុញអោយមាន ពិន្ទុក្នុងសិល្បៈ។
តារា សម្តែង មាស សំណាង ដែលនិយម ស្ទីលនិយាយកំប្លែង បានថ្លែងថា លោកមិនគិតថា ទាល់តែវ័យក្មេងរូបរាង សង្ហា ទើបថតសម្តែងកើតនោះទេ។

វាពឹងអាស្រ័យលើទេពកោសល្យ និងល្បិចសម្តែង និងការមើលឃើញ របស់អ្នកដឹកនាំរឿង។ យ៉ាងណាលោក សប្បាយចិត្តដែល ចូលវ័យ មួយជ្រេបន្តិចមែន តែនៅមានការអោយតម្លៃ លើសិល្បៈ។ លោក និងព្យាយាមខិតខំ ដោយសារសិល្បៈ ជានិស្ស័យដែលចូលចិត្តតាំងពីយូរមកហើយ ទើបខំ ។ តាមតែការងារ មានធ្វើខាងក្រៅ ស្រាប់នោះ បើគេផ្សេងគេមិនមកប្រឡូកឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here