ញ៉ែម សុគន្ធ បុករះរបាំងផ្លូវ ខ្ទេចរថយន្តធ្ងន់ធ្ងរ

0
- Advertisement Banner -

កាលពីយប់ថ្ងៃទី៥ សីហា វេលាម៉ោងប្រមាណជា១១ និង២០នាទី តារាសម្ដែង លោកញ៉ែម សុគន្ធ បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយបើកបុករបាំងពុះចែកថ្នល់នៅត្រង់ចំណុចមួយស្ថិតនៅលើបណ្ដោយផ្លូវម៉ៅសេទុង កែងផ្លូវ១៩៣ សង្កាត់ទួលស្វាយព្រៃ ២ ខណ្ឌចំការមន។ តាមស្ថានភាពជាក់ស្ដែង គឺរថយន្តផ្នែកខាងមុខរបស់លោកខូចខាតច្រើន តែលោកមិនមានគ្រោះថ្នាក់ណាមួយទេ។

តាមប្រភពពីកន្លែងកើតហេតុបញ្ជាក់ថា មុនពេលកើតហេតុ គេឃើញ លោកញ៉ែម សុគន្ធ បើកបរដោយផ្ទាល់នូវរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AK-5321 ខណៈដែលរថយន្តដែលមានគ្រោះថ្នាក់នេះ ក៏ជារថយន្តដែលគេឃើញលោកប្រើជាប្រចាំនៅក្នុងការងារសិល្បៈ ពីលិចទៅកើត ក្នុងល្បឿនលឿន ហើយដោយសារតែគេចពីម៉ូតូ ក៏បណ្ដាលអោយបុកក្បាលនាគពុះចែករបាំងផ្លូវតែម្ដង បណ្ដាលអោយផ្ទុះពោងសុវត្ថិភាពទាំង២ ហើយរថយន្តនូវផ្នែកខាងមុខរងការខូចខាតច្រើន។

ក្រោយពេលកើតហេតុ លោកញ៉ែម សុគន្ធ ត្រូវបានគេចចេញ ដោយបន្សល់នូវរថយន្ត អោយខាងសមត្ថកិច្ចធ្វើការវាស់វែង។ យ៉ាងណាមិញ លោក ញ៉ែម សុគន្ធ នៅមិនទាន់សុំការបកស្រាយបាននៅឡើយទេ ដោយសារតែទូរស័ព្ទរបស់លោកខលមិនចូលកាលពីព្រឹកថ្ងៃទី៦ ខែសីហានេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here