មកស្គាល់ពីភាពទាក់ទាញរបស់ ភោជនីយដ្ឋានសុវណ្ណភូមិសែនសុខ ដែលឌីជេ Cake ចូលចិត្តបង្ហាញខ្លួន

0

ក្រោយបើកដំណើរការ ភោជនីយដ្ឋានសុវណ្ណភូមិសែនសុខ បានក្លាយជាទីតាំងអាហារដ្ឋានដែលទាក់ទាញភ្ញៀវយ៉ាងខ្លាំង ជាពិសេសគឺពីសំណាក់ភ្ញៀវខ្មែរ ដែលនិយមទទួលទានអាហារខ្មែរ និង អាហារបែបអាស៊ី ក្រោមស្នាដៃរបស់មេចុងភៅចំណានៗ ដែលមានថ្វីដៃក្នុងការធ្វើម្ហូបនោះ។ លក្ខណៈពិសេសរបស់ហាងនេះ គឺស្ថិតនៅទីប្រជំជនក្នុងខ័ណ្ឌសែនសុខ ខាងលិចផ្សារ Global ប្រមាណជា500ម៉ែត្រ និងជាទីតាំងដែលមានទីធ្លារធំទូលាយ ងាយស្រួលចតរថយន្ត។ ក្នុងនោះតារាចម្រៀង គឺ ឌីជេ ខេក ក៏ត្រូវគេឃើញឧស្សាហ៍បណ្ដើរមិត្តភ័ក្ត្រ ជាពិសេសគឺHoney ទៅទទួលទានជាប្រចាំផងដែរ។

លោក ឌីជេ ខេក បានសារភាពថា ហេតុផលដែលធ្វើអោយលោកនិយមបង្ហាញខ្លួន ក្នុងភោជនូយដ្ឋានសុវណ្ណភូមិសែនសុខ គឺដោយសារតែទីតាំងហាងនេះ មានលក់ម្ហូបអាស៊ី ខ្មែរ និង ស៊ុប ដោយនៅពេលព្រឹកបើកទទួលភ្ញៀវទាំងអាហារពេលព្រឹក និង ថ្ងៃត្រង់ ដែលងាយស្រួលបំផុតពេលលោកឡើងចុះនៅម្ដុំផ្សារ EAON 2 ហើយចូលទទួលទាន។ លោកពេញចិត្តជាងគេ គឺថ្វីដៃធ្វើម្ហូបបែបខ្មែរ និង បែបអាស៊ី ដែលអាចនិយាយបានថា មួយមុខម្ហូបណា ក៏ជាប់ចិត្តលោក។ ម្យ៉ាងមកពី ភោជនីយដ្ឋាននេះ ក៏មានរៀបចំពិធីជប់លៀង ខួបកំណើត ដោយភោជនីយដ្ឋានក៏មានថែមជូននូវការតុបតែងតម្រូវតាមពិធីយ៉ាងប្រណិតផងដែរ សម្រាប់ការចំណាយរបស់ភ្ញៀវទាំងអស់ ចាប់ពី300ដុល្លារឡើងទៅ ផងដែរ ទើបលោក និង មិត្តភ័ក្ត្រ កម្រមិនបង្ហាញមុខ។

គួរបញ្ជាក់ផងដែរថា ភោជនីយដ្ឋានសុវណ្ណភូមិសែនសុខ ជាភោជនីយដ្ឋានដែលមានលក្ខណៈបែបខ្មែរ ដែលមានទីតាំងស្ថិតនៅលើផ្លូវពីហ្គារ៉ាសសាំង PTT ឆ្ពោះទៅអគារញាំការ The premier sen sok center និង ជាភោជនីយដ្ឋានដែលមានទីធ្លាធំទូលាយងាយស្រួលចតរថយន្ត និងមានបន្ទប់ VIP គ្រប់ប្រភេទសម្រាប់តម្រូវតាមភ្ញៀវគ្រប់ប្រភេទ។ ភោជនីយដ្ឋាននេះ កំពុងល្បីល្បាញខ្លាំងលើមុខម្ហូបបែបខ្មែរ និង អាស៊ី អមដោយសេវាកម្មទាន់ចិត្ត និង មានគុណភាពខ្ពស់ ។

ទំនាក់ទំនងកក់ 016 601 999

LEAVE A REPLY

Please enter your comment!
Please enter your name here