មានការ ចាប់អារម្មណ៍ តែម្តងពី សំណាក់ ហ្វេនៗ ដែល ឃើញ តារាសម្តែង ប៊ីរីយ៉ា ស្រាប់ តែគ្រងឈុត សម្លៀកបំពាក់ មង្គលការ បុរាណទាន់សម័យ។ នាងពិតជា មានសម្រស់ ស្រស់សោភា នៅពេល ខាងម្ចាស់សំអាងការ នាំគ្នាផ្ចិតផ្ចង់តុបតែង នាងឡើងដូចស្រីសួគ៌។
ប៊ី រីយ៉ា ខកខាន តែងកាយ បែបនេះ ច្រើនឆ្នាំមកហើយ នៅពេល ដែលនាង មមាញឹក និងការងារ រកសុីនិងសម្តែង។ ដើម្បី ចង់អោយ មានការប្លែក ចិត្ត គន់ទៅភ្ញាក់ផ្អើល ខាងសំអាងការ «ទេពី» ដែលសម្បូរ ដោយអ្នកជំនាញ ច្បាស់ បានត្រៀមឈុតដ៍ ប្រណិត ជូន តារាសម្តែង លេចធ្លោនេះ គ្រង ដើម្បីថតផ្សាយ។ ការរំលេចឡើង ទាំងឈុតកម្រឃើញ និងស្ទីលផាត់ មុខរបស់ ម្ចាស់សំអាងការ និងរុញ អោយរីយ៉ា កាន់តែល្បី ឯខាងសំអាង ទៀតនោះ នឹងមានការតាមសួរនាំ ពីម្ចាស់ដើមការ ជាក់ជាមិនខាន។
ការ ទម្លាយ សម្រស់ នេះ និងបន្ថែម ផលប្រយោជន៏ ដល់មហាជន ពិសេស បណ្តា បងប្អូនទាំង អស់ ដែលរិះរក កន្លែងសំអាងណា មានភាពច្បាស់លាស់ ទាំងសម្លៀកបំពាក់ ម៉ូដម៉ាក និងស្ទីលតុបតែងមុខ។ ដូចនេះរំពឹងថា ជាការបង្ហាញផ្លូវមួយ សម្រាប់ អតិថិជនយើងមួយដែរ ដែលចាប់អារម្មណ៏។