តារាមុខសេះ ម៉ាដូណា ឆ្នាំនេះ ឡើងកូដ ប្លែកខ្លាំងនឹកមិនដល់

0

ចាត់ទុកថា នេះជា ការខិតខំ មួយ ដែល លោក ម៉ាដូណា ដែលតស៊ូ ជាមួយសិល្បៈ យូរឆ្នាំ ហែលឆ្លង គ្រប់រសជាតិ ហើយនោះ ជួបរឿងសម ប្រកបជាមួយសិល្បៈ។ ពាក់កណ្តាល ឆ្នាំនេះ ម៉ាដូណា ស្រូបបាននូវភាពលេចធ្លោជាច្រើន ទាំងនៅក្នុង កម្មវិធី ទូរទស្សន៍ និងឆាកថត សម្តែងខាងក្រៅ។

តារាមុខ សេះ ម៉ាដូណា បានក្តោបក្តាប់ កម្មវិធី កម្សាន្តសប្បាយៗ មួយចំនួន ដែល ជាកម្មវិធីល្អៗ ល្បីៗ តាមកញ្ចក់ទូរទស្សន៍មួយចំនួន។ ក្នុងនោះឃើញថា មានកម្មវិធី «ពេញចិត្តអត់» និងកម្មវិធីកម្សាន្ត របស់ ទូរទស្សន៍ ហង្សមាស ប៉ះការងារ សុទ្ឋតែ តារារៀមច្បង ពេញដោយ ជំនាញ។ ការសាង បាននេះ ហើយធ្វើ អោយ ម៉ាដូណា បានពិន្ទុ បន្ថែមទៀត នៅលើអាជីព ហើយទីផ្សារការងារក៏ ហាក់ឡើងតម្លៃ ខុសពីមុន។

ជាពិសេស លោកក៏ជោគជ៏យ លើផ្នែកស្នេហា កក់ក្តៅ ពេញដោយ សេចក្តី សុខឡើងវិញដែរ។ បើទោះបី ជាលោកឈ លើទីតាំងប្រពៃ ក៏ ត្រូវតែការពារ តំណែងមួយនេះអោយល្អ រិះរកវិធីប្លែកៗ ចែកអោយមហាជន សប្បាយ ដើម្បីថែការពារតួនាទី អោយនៅតែល្បីល្បាញ។

LEAVE A REPLY

Please enter your comment!
Please enter your name here