ដើមឆ្នាំនេះ តារាហ្វេសប៊ុក Siv Mey ចាយលុយបរិច្ចាគយ៉ាងសន្ធឹកតែម្ដង

0

ទើបតែបានបរិច្ចាគជួយកាកបាទក្រហមរាជធានីភ្នំពេញ ជួយទប់ស្កាត់ជំងឺកូវីតអស់ទាំងពាន់ដុល្លារសោះ ពេលនេះ តារាហ្វេសប៊ុក អ្នកនាង Siv Mey ដែលត្រូវគេស្គាល់ថាគឺជាម្ចាស់ផេក Siv Mey Online Shop បានបរិច្ចាគជួយកាកបាទក្រហមខេត្តកណ្ដាល១ម៉ឺនដុល្លារទៀតហើយ។ នេះបើយោងតាមប័ណ្ណថ្លែងអំណរគុណ ដែលទើបមានគេបង្ហោះថ្មីៗ ហើយអ្នកនាងបានយកមកបង្ហោះបន្ត។

ប័ណ្ណថ្លែងអំណរគុណដែលមានតម្លៃទឹកប្រាក់១ម៉ឺនដុល្លារពីសាខាកាកបាទក្រហមប្រចាំនៅខេត្តកណ្ដាលនេះ បានបង្ហាញកាន់តែច្បាស់ថា អ្នកនាង បានចំណាយថវិកាបរិច្ចាគយ៉ាងសន្ធឹកដើម្បីចូលរួមដល់សង្គម ខណៈដែលមនុស្សភាគច្រើនគឺទៅជាមានទឹកចិត្តសប្បុរសដល់ម្លឹង ក៏មិនបរិច្ចាគស្ទើរគ្រប់កន្លែងទាំងជាមួយទុរគតជន ទាំងគម្រោងទប់ស្កាត់កូវីត១៩ ទងកាកបាទក្រហមរាជធានីភ្នំពេញ និងទាំងកាកបាទក្រហមកម្ពុជាប្រចាំខេត្តកណ្ដាលបែបហ្នឹងនោះទេ។ ក្នុងនោះលើផេករបស់អ្នកនាងក៏មានបង្ហោះពីការថ្លែងអំណរគុណរបស់អ្នករៃអង្គាសមួយចំនួនរាប់ទាំងព្រះសង្ឃផង ដែលបង្ហាញថា អ្នកនាងពិតជាសកម្មក្នុងការចូលរួមក្នុងគម្រោងសប្បុរសធម៌ ទងក្នុង និងក្រៅប្រពន្ធ គួរអោយសរសើរផងដែរ។

អ្នកលេងហ្វេសប៊ុកជាច្រើនសរសើរថាគ្រាន់តែជួយកូវីត១៩ ជួយកាកបាទក្រហមរាជធានីភ្នំពេញ និង ជួយកាកបាទក្រហមប្រចាំខេត្តកណ្ដាលចុងក្រោយ អ្នកនាងចំណាយអស់ច្រើនម៉ឺនដុល្លារទៅហើយ ដោយមិនរាប់បញ្ចូលសកម្មភាពជួយដល់មណ្ឌលជនពិការ ជួយដល់មូលនិធីរបស់ព្រះសង្ឃ ជួយដល់ក្រុមសមត្ថកិច្ច និង ជួយដល់ក្រុមទុរគតជនដែលអ្នកនាងបានបង្ហាញកាន់តែខ្លាំងតាំងពីដើមឆ្នាំមកផង។

LEAVE A REPLY

Please enter your comment!
Please enter your name here