គង់ ចាន់រដ្ឋា និង គូស្នេហ៍ បង្ហាញជំហរស្នេហ៍ ក្រោយឆាកតន្រ្តី

0

ការបង្ហាញខ្លួនឡើងឆាក នៅប៉ុស្ដិ៍លេខ៥ កាលពីថ្ងៃអាទិត្យទី៥ សីហា មុននេះ តារាចម្រៀង កញ្ញា គង់ ចាន់រដ្ឋា ត្រូវគេឃើញបណ្ដើរគូស្នេហ៍គឺ ស៊ិន សុភា យ៉ាងផ្អែមល្ហែម ដើម្បីវាយបកអ្នកបន្តថានាង និងគូស្នេហ៍ គ្រាន់តែជាគូស្នេហ៍ក្នុងសិល្បៈ ដើម្បីទាក់ទាញការចាប់អារម្មណ៍។

ក្រៅពីរំលេចបទចម្រៀងច្រើនបទប្រកបដោយភាពទាក់ទាញលើឆាកតន្ត្រី«Carabao TV5 Spark Concert »នាថ្ងៃនោះ នាងក៏មានស្ទីលតែងខ្លួនទាក់ទាញ និងកាន់តែធ្វើអោយទាក់ទាញទ្វេរដង ជាមួយនឹងវត្តមានគូស្នេហ៍របស់នាងតាមកៀកកិតក្រោយឆាក មិនដាច់មួយជំហានផងដែរ។

លោក ស៊ិន សុភា បានថ្លែងអោយដឹងថា ជាធម្មតាលោកមិនសូវមានពេលដើរតាមពេលនាងឡើងឆាក ហើយលោកមិនត្រូវបានគេអញ្ជើញអោយឡើងឆាកជាមួយបែបនេះនោះទេ ប៉ុន្តែមកពីការឡើងឆាកតន្ត្រីនៅប៉ុស្ដិ៍លេខ៥ របស់កញ្ញា គង់ ចាន់រដ្ឋ ជាគូស្នេហ៍ត្រូវចំពេលវេលាលោកទំនេរពីការងារប៉ូលីស ទើបលោកបានហែរហម ដោយលោកក៏ដើរតួជាអ្នកជួយចាត់ចែងការងារផ្សេងៗ ដើម្បីអោយនាងងាយស្រួលក្នុងពេលឡើងឆាក។ លោកថា ខ្លួនមិនខ្វល់ពីក្រសែភ្នែកចំអកថាលោកតាមឃ្វាលគូស្នេហ៍នោះទេ ដោយសារតែលោក និងនាង ស្រឡាញ់គ្នាជាគូសង្សារប្រមាណ៤ឆ្នាំហើយ ហើយលោក និងនាង ក៏មិនខ្លាចការប្រមាញ់សកម្មភាពណាមួយ នៅពេលលោកតាមឃ្វាល និងជួយកិច្ចការដល់គូស្នេហ៍។ យ៉ាងណាមិញ លោក និងនាងនៅតែប្រកាសថាមិនទាន់ចង់ខ្វល់ពីការរៀបចំគូជីវិតជាមួយគ្នា ដោយរង់ចាំអោយពេលអំណោយផលសិន ដែលកាលៈទេសៈ នោះគឺប្រហែលជាទាល់តែមានផ្ទះ និងមានមុខរបរអោយរឹងមាំជាងនេះសិន។

នៅប៉ុស្ដិ៍លេខ៥ នៅក្នុងថ្ងៃនោះ គេឃើញគង់ ចាន់រដ្ឋា រង់ចាំតែតែងខ្លួនឡើងឆាកប៉ុណ្ណោះ ដោយគូស្នេហ៍របស់នាងធ្វើជាអ្នកថតរូបអោយផង និងជាចាត់ចែងអោយនាងផង មិនខុសពីជំនួយការមួយរូប។ លោកត្រូវគេឃើញរៀបចំអោយនាងស្ទើរគ្រប់ការចាត់ចែង ដោយលោកក៏ដើរតួជាអ្នករៀបរយការងារផ្សេង និងជាអ្នកឆ្លើយតបជំនួសគង់ ចាន់រដ្ឋា ផង នៅពេលនាងតែងខ្លួនមិនទាន់ ហើយមានក្រុមការងារ ឬអ្នកសារព័ត៌មានចង់សម្ភាសន៍។ អ៊ីចឹងហើយ ទើប គង់ ចាន់រដ្ឋា ទទួលបានការចាប់អារម្មណ៍ទាំងបទចម្រៀង ទាំងស្ទីលតែងខ្លួន និងរឿងស្នេហាក្រោយឆាក ស្របពេលដែលនាងក៏ស្រក់គីឡូជាងមុន ហើយមើលទៅប្លែក៕

LEAVE A REPLY

Please enter your comment!
Please enter your name here