កុមារីម្នាក់ ទទួលការចាប់អារម្មណ៍នឹងបទចម្រៀងមួយ

0

កុមារី ធឿន ដាលីស ដែលមានវ័យទើប តែ ១១ឆ្នាំបានទទួលការចាប់អារម្មណ៍មិនអន់ទេ បន្ទាប់ពីបានបកស្រាយចម្រៀងមួយបទក្រោមចំណងជើងថា “ ស្មារតីគ្រូពេទ្យស្មគ្រ័ចិត្ត តេជោ”ដែលមានខ្លឹមសាររៀបរាប់នូវការលះបង់ដ៏ធំធេងរបស់គ្រូពេទ្យគ្រប់រូបដើម្បីព្យាបាលអ្នកជំងឺកូវដី១៩នៅកម្ពុជា ។

បទនេះត្រូវបានគេចែកចាយច្រើនក្រោយដាក់បង្ហោះនោះផង។ កុមារី ធឿន ដាលីស មានវ័យទើបតែ ១១ឆ្នាំ បានបកស្រាយនូវបទចម្រៀង ដែល មានអត្ថន័យយ៉ាងជ្រាលជ្រៅ ក្នុងការលើកទឹកចិត្តចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែល បាន ចំណាយពេលវេលា ឆ្ងាយក្រុមគ្រួសារ ដើម្បីបំពេញតួនាទី កាតព្វកិច្ច ក្នុងការថែ ទាំព្យាបាលអ្នកជំងឺ និង ជួយដល់ប្រជាជនកម្ពុជាគ្រប់រូបពីជំងឺឆ្លងកូវីដ១៩។ កុមារី ធឿន ដាលីស មិនបានច្រៀងអោយផលិតកម្មណាមួយនោះទេ ប៉ុន្តែដាលីស ត្រូវ បានក្រុមភ្លេងមួយក្រុមផ្តល់ឱកាសថតបទចម្រៀងនេះបង្ហោះក្នុងឆានែលយូធូប ព្រោះ បាន ឃើញពីសមត្ថភាព ទឹកដមសម្លេងរបស់នាង។

កុមារីដាលីស គឺជាក្មេងស្រីម្នាក់មានក្តីស្រម៉ៃចង់ក្លាយជាតារាចម្រៀង ដោយសារតែមានទេព្យកោសល្យ តាំងពីតូច ប៉ុន្តែនាងធ្លាប់បានបរាជ័យក្នុងការប្រកួតកម្មវិធីក្នុងស្រុកមួយ ។ យ៉ាងណា ក៏ដោយ កុមារីធឿន ដាលីស នឹង មិនបោះបង់ក្តីស្រម៉ៃរបស់ខ្លួននោះទេ ដោយសារ តែមានការលើកទឹកចិត្តពីគ្រួសារ និង មហាជនមួយចំនួនដែលធ្លាប់ បានស្តាប់ការ បក ស្រាយចម្រៀងជាច្រើនបទនៅលើឆានែលយូធូបកន្លងមក។ ដាលីស សង្ឃឹមថា បទចម្រៀងមួយបទនេះនឹងធ្វើអោយ ដាលីស មានឱកាសបានចូល ក្នុងវិស័យសិល្បៈទោះនាងនៅវ័យក្មេងក៏ដោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here