ខណៈប្រជាពលរដ្ឋ មួយចំនួនហាក់បណ្តោយខ្លួនភ្លេចការពារមេរោគ កូវីដ១៩ ព្រោះយល់ថាថមថយនោះ នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២០ គម្រោងស្ថាបនាបុរីមួយ ដែលត្រូវបានគេស្គាល់ថា បានសាងសង់លំនៅដ្ឋានតម្លៃទាបសម្រាប់អ្នកមានជីវភាពក្រោមមធ្យម គឺក្រុងរណបសិរីមង្គល បានរៀបចំកញ្ចប់ការពារជម្ងឺCovid-19 គួរអោយសរសើរ ចែកជូនប្រជាពលរដ្ឋដែលបានចូលរស់នៅ ហើយដោយក្នុងនោះ គឺក្នុងមួយគ្រួសារទទួលបាន ម៉ាស់ ចំនួន២ប្រអប់ ស្មើនឹង 100សន្លឹក ទឹកបាញ់សម្លាប់មេរោគពីរដប និង សាប៊ូពីរដុំ។
លោក យក់ សុទ្ធារិទ្ធិ នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន Worldbridge Homes ដែលជាម្ចាស់គម្រោងសំណង់លំនៅដ្ឋាននេះ បានលើកឡើងថា នេះជាផែនការទី១ ដោយក្រុមហ៊ុនចូលរួមទប់ស្កាត់ជាមួយក្រសួងសុខាភិបាល ដើម្បីធានាសុវត្ថិភាពដល់គ្រួសារដែលរស់ក្នុងបុរី។ ក្រុមហ៊ុនក៏នឹងបន្តរៀបចំធ្វើកម្មវិធីបែបនេះ នៅឱកាសក្រោយចុងឆ្នាំនេះ នាពេលខាងមុខផងដែរ ដើម្បីទប់ស្កាត់ជម្ងឺកូវីតខណៈពេលជម្ងឺនេះស្ងប់ស្ងាត់ ស្របពេលដែលពលរដ្ឋក៏ហាក់ចាប់ផ្ដើមធ្វេសប្រហែស។ លោកថាចង់អោយបងប្អូនអ្នករស់នៅទីនោះ ចូលរួមទប់ស្កាត់ការពារ បញ្ហាកូវីដ ជាបន្តទៀត ម្យ៉ាងចង់ដាស់តឿនអោយបងប្អូនដឹងថា បើទោះជាបងប្អូនភាគច្រើនចាប់ផ្ដើមបំភ្លេចកូវីត១៩ តែលោកថាកូវីត១៩មិនភ្លេចយើងទេ ហើយយើងក៏មិនត្រូវ បណ្ដោយខ្លួនអោយដោយមិនប្រយ័ត្នដែរ។ លោកបន្តថា គោលដៅរបស់ យើងគឺគិតគូពីអតិថិជន អនាម័យរស់នៅស្អាត ធ្វើមិចរស់នៅអោយមានសុខភាពល្អ ជាសហគមន៏ល្អ មានសេចក្តីសុខទាំងអស់គ្នា នេះជាអ្វីដែលយើងចង់បាន។
តាមសំដី លោក សុខា ណារិទ្ឋ ដែលរស់នៅទីនោះ ប្លុកអគារ2H បានអោយដឹងថា លំនៅដ្ឋាននៅទីនេះ បងប្អូន មានប្រាក់កម្រៃល្មមៗគួពិចារណា ទិញទុកអោយហើយ។ តំបន់នេះ មានខ្យល់អាកាស បរិសុទ្ឋល្អ មានគម្រោងអភិវឌ្ឍជាច្រើនដែល រៀបតាមផែនការ។ ជៀសជាងយើង ខំទៅបង់ផ្ទះជួល ហើយមិនបានអ្វីមកវិញ។ ជាពិសេសក៏ខាង ក្រុមហ៊ុន ជួយគិតគូអនាម័យយើង ជាប្រចាំ។ លើសពីនេះបងប្អូន មន្ត្រីរាជការ នានា អាចពិចារណា អោយលឿនៗទាន់ឱកាមកដល់ ក្នុងពេលដែល មន្ត្រីរាជការជាច្រើនបានទិញស្នាក់នៅរួចរាល់យ៉ាងមានសេចក្តីសុខ។ នៅក្នុងគម្រោងមានផ្សារឯកជន សាលារៀនឯកជន ផ្ទះល្វែងអាជីវកម្ម សួនច្បារធំៗ ចំណតឡានសាធារណ: ដែលជាសហគមន៍ធំមួយមានប្រជាពលរដ្ឋរស់នៅជាង១០០០០នាក់។
គម្រោងទីក្រុងរណបសិរីមង្គល ជាគម្រោងលំនៅឋានតម្លៃសមរម្យធំជាងគេនិងទីមួយក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលការគាំទ្រពីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់។ មានលំនៅឋានសរុបចំនួន 2457ផ្ទះ លើផ្ទៃដី ២៣ហិតា ស្តិតនៅលើផ្លូវជាតិលេខ ២១ ក្នុងសង្កាត់កោះគរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ លំនៅឋានទីក្រុងរណបសិរីមង្គលនៅតែបន្តការលក់ដោយផ្តល់ជូននូវលក្ខខណ្ឌបង់រំលស់សុទ្ធ គ្មានប្រាក់កក់មុន គ្មានការប្រាក់២៤ខែ ព្រមទាំងមានដៃគូធនាគារផ្តល់កម្ចីរហូតដល់៩០%និងរយ:ពេល២០ឆ្នាំ។