ដល់វេន ចន ច័ន្ទលក្ខិណា និយាយពី សុខាសុខា ហើយ

0

បន្ទាប់ពីរឿងក្ដៅគគុក ពាក់ព័ន្ធនឹងតារា Tik Tok គឺ សុខាសុខា ដែលធ្វើអោយប៉ះពាល់ដល់តារាសិល្បៈ អ្នកនាង ចន ច័ន្ទលក្ខិណា បានចេញ វិដេអូ បញ្ជាក់ថា តារាល្បីឈ្មោះសុខាសុខា មិនគួរចាត់ទុកជាអ្នកសិល្បៈនោះទេ បើទោះជាបានសម្ដែងជាមួយអ្នកសិល្បៈតាមការលើកស្ទួយរបស់លោក អ៊ឹម ជីវ៉ា ដោយអ្នកនាងថា សុខាសុខា គ្រាន់តែជាបុគ្គលល្បីក្នុងTik Tok ហើយក៏មានគេចាប់អារម្មណ៏ប៉ណ្ណោះ។ ក្នុងនោះអ្នកនាងក៏ពន្យល់ពីមូលហេតុដែលអាចអោយតារាម្នាក់ ត្រូវចាត់ទុកថាគឺជាអ្នកសិល្បៈនោះផង។

ក្នុង វិដេអូ ដែលបានបង្ហោះឡើង អ្នកនាង ចន ច័ន្ទលក្ខិណា បានលើកឡើងថា ប៉ុន្មានថ្ងៃនេះ សុខា តារា Tik Tuk ហាក់កញ្ជ្រោល ពេញបណ្តាញសង្គម។ ក្នុងនាម ជាប្រធានសមាគមម្នាក់ អ្នកនាងបញ្ជាក់ថា តារាសិល្បៈម្នាក់ ទាល់តែមានជំនាញច្បាស់លាស់ ក្នុងការសម្តែង និងមានទេពកោសល្យ ហើយសមត្ថភាពទាំងនោះ ត្រូវតែមានការទទួលស្គាល់ជាវិជ្ជមានពីសំណាក់មហាជន ទើបអាចចាត់ទុកថា គឺជាអ្នកសិល្បៈទៅកើត។ អ្នកនាងបន្តថា អ្នកសិល្បៈរមែងឆ្លងកាត់ការទទួលស្គាល់ពីការប្រឡង ឬ ហាត់រៀន។ លើសពីនេះ អាចក្លាយជាអ្នកសិល្បៈបាន ហោចណាស់ ប្រើពេល៣ឆ្នាំនោះដែរ។ អ្នកនាងបន្តថា “តែសម្រាប់ ប្អូន សុខា វិញ អត្តចរិក អាចមានភាពអវិជ្ជមាន ហើយ និង វិជ្ជមាន។ គាត់មិនមែន ជាតារាសិល្បៈទេ គាត់គ្រាន់តែល្បី ក្នុង Tik Tuk តែប៉ុណ្ណោះ សូមបងប្អូនជ្រាប” ។ ការលើកឡើងនេះ គឺបន្ទាប់ពីករណីខុសឆ្គងរបស់ សុខាសុខា បានធ្វើអោយមានការវាយតម្លៃដល់អ្នកសិល្បៈមួយចំនួន បន្ទាប់ពីសុខាសុខា ក៏តាំងខ្លួនថាជាតារាល្បីមួយរូបដែរ ស្របពេលដែលមហាជនក៏ចាត់ទុកថា សុខាសុខា គឺអ្នកសិល្បៈ ក្រោយពេលនាងបានរួមសម្ដែងជាមួយ លោក អ៊ឹម ជីវ៉ា និង លោក ម៉ាដូណា ជាដើម។

មកទល់ពេលនេះ ជម្លោះរវាង សុខាសុខា និង តារាសិល្បៈ នៅមិនទាន់រលត់ភ្លើង ដែលនាំអោយអ្នកសិល្បៈកាន់តែច្រើនឡើងត្រូវបានចូលខ្លួនពាក់ព័ន្ធអោយ សុខាសុខា ប្រមាថ ដែលនាំអោយអ្នកសិល្បៈទូទៅ រងការប្រមាថពីស្រទាប់មហាជននោះផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here