វណ្ណាឌី ធ្លាក់ខ្លួនដាច់បាយ ដើរសុំអង្ករពីអ្នកសិល្បៈ

0
- Advertisement Banner -

បន្ទាប់ពីវះកាត់ដុំគីស តារាសម្ដែងវ័យជ្រេ លោក វណ្ណាឌី បានធ្លាក់ខ្លួនដល់ថ្នាក់ដាច់បាយ ស្របពេលដែលលោកក៏គ្មានកូនចៅគិតគូរ និង គ្មានអ្នកណាហៅថតតាំងពីជម្ងឺកូវីត១៩រងផលប៉ះពាល់។ អ្នកសិល្បៈមួយចំនួន បានសម្ដែងការអាណិតអាសូរ ក្រោយពីលោកដាច់ចិត្តដើរសុំអង្ករអ្នកសិល្បៈទាំងនោះដើម្បីបានរស់នៅបន្ត។

តារាសម្ដែងភេទទី៣ កញ្ញា មុត សុវណ្ណារិទ្ធិ បានថ្លែងប្រាប់មុននេះថា តារាសម្ដែងលោក វណ្ណាឌី កំពុងប្រឈមនឹងដាច់បាយទាំងរស់តែម្ដង ដោយលោកបានខលមកសុំអង្ករខ្លួន ក្រោយពីខលសុំអង្ករ និង លុយកាក់ពីអ្នកសិល្បៈមួយចំនួន ហើយភាគច្រើនត្រូវបានគេបដិសេធ។ កញ្ញាថា លោកកំពុងធ្លាក់ខ្លួនយ៉ាងខ្លាំង ដោយបានរើចេញពីផ្ទះជួលដែលជួលលក់ដូរចាប់ហួយកន្លងមក ទៅរស់នៅបន្ទប់ខាងក្នុងតូចចង្អៀត ព្រោះតែខ្វះលទ្ធភាពនោះផង។ កញ្ញាថា អាសូរណាស់បន្ទាប់ពីដឹងថាលោកធ្លាក់ខ្លួនដល់ថ្នាក់ដើរសុំអង្ករ និង ប្រឈមនឹងកង្វះខាតគួរអោយសង្វេគនៅក្នុងពេលនេះ។

ជួបជាមួយនឹងផ្ទះតារា លោក វណ្ណាឌី បានថ្លែងប្រាប់ថា លោកពិតជាស្ថិតក្នុងស្ថានភាពដូចស្លាប់ទាំងរស់ប្រាកដមែន ដោយគ្មានលុយសូម្បីតែបង់ថ្លៃផ្ទះ និងបង់ថ្លៃទឹក។ លោកថាតាំងពីកូវីតវាយលុយ លោកទទួលបានឱកាសថតកុនបានតិចតួចបំផុត ដោយថតម្ដងបានតែ១៥ដុល្លារប៉ុណ្ណោះ ខណៈដែលអ្នកហៅថតខ្លះក៏ក្រអោយលុយ ហើយនៅពេលខលសុំបើកញឹកក៏ឈប់ហៅថត។ លោកថាខ្លួនធ្លាក់ដល់លក់ទូរស័ព្ទបង់ថ្លៃផ្ទះ ទើបមួយរយៈចុងក្រោយសូម្បីតែព័ត៌មាននៅលើហ្វេសប៊ុកក៏មិនដែលបានដឹង ដោយរាល់ថ្ងៃប្រើតែទូរស័ព្ទ N ចុចពិស ទាក់ទងទៅអ្នកណាក៏ពិបាក ក្រោយពីគ្មានលទ្ធភាពហ្វេសប៊ុកទាក់ទងដូចមុន។ លោកថាខ្លួនដល់ថ្នាក់ធ្លាក់ខ្លួនប្រកាសលក់ឈាម តែមិនមានអ្នកទិញ ទើបជីវិតរបស់លោកកាន់តែលំបាក។ លោកក៌មានបញ្ហាធ្វើទុក្ខដោយជម្ងឺមួយចំនួន ក្នុងវ័យ៥៨ឆ្នាំដែលកាន់តែជ្រេនាពេលនេះផងដែរ។
សប្បុរសជនដែលចង់ជួយគាត់ សូមទាក់ទងគ្រួសារតារាកម្ពុជា 070278585 គ្រួសារតារាកម្ពុជា នឹងប្រកាសជំនួយលើផេកគ្រួសារតារាកម្ពុជាជូន។



LEAVE A REPLY

Please enter your comment!
Please enter your name here