


ពិធីការិនី ណាសាឌី ដែលគេដឹងថា កំពុងលេចធ្លោជាមួយ ការងារ ក្រោយក្លាយជា បុគ្គលិក ទូរទស្សន៍ បាយ័ន ត្រូវបានធ្លាប់រងព័ត៌មាន ស្រឡាញ់ភេទដូចគ្នា កន្លងទៅ។ ប៉ុន្តែភ្លាមៗ មានការច្រាន ចោល ដោយសារនោះជា ការប្រឌិត។ យ៉ាងណាមិញពេល នេះ ស្រាប់តែ បង្ហាញតម្រុយថ្មីថា តារាស្រីញញឹមស្រស់រូបនេះ ស្ថិតក្នុង ចំណងរឿងផ្អែមល្ហែមភេទដូចគ្នា ដូចពីមុន។
ចាប់តាំងពី ណាសាឌី មានឈ្មោះល្បី នៅលើ សិល្បៈមកឃើញថាវការងារ របស់ តារា ស្រស់ក្មេង រូបនេះ កាន់តែសម្បូរបែប ទាំងក្នុងស្ថានីយ៍ និងតាមក្រុមហ៊ុនមួយចំនួន។ ណាសាឌី ជាអតីតហ្វ្រេសសុីហ្គើល ដែលមានស្នាមញញឹមស្អាត និង មានរាងខ្ពស់ស្រឡូន ។ នាងជាកូនកាត់ថៃ គន់យូរគឺស្រដៀងតែម្តង។ គ្រាដែល នាង លេចធ្លោ អាជីព ស្រាប់តែ ទទួលព័ត៌មានល្ហិចល្ហៀង បង្កាត់ភ្លើងស្នេហ៍ជាមួយ នារីម្នាក់តែងកាយ ជាប្រុសកាត់សក់ខ្លី បង្កើតសម្ព័ន្ឋ ស្និតគ្នា។ ម្នាក់ខាងប្រុសនោះ គឺជា អ្នកចាត់ការទូទៅ អោយសាឌី ប្រសិនបើទំនាក់ទំនង ការងារគឺ ឆ្លងកាត់ អ្នកចាត់ការសិន ដែលមានឈ្មោះថា Poung pong ។
អ្នកទាំង២ បានបង្កើតហាង មួយធ្វើប៉េងប៉ោង ច្នៃលក់តាមកម្មវិធីឈ្មោះ«TOM Baloon» នៅម្តុំផ្សារទួលទំពូង។ ជាពិសេស ទៀត ថ្មីៗនេះក៏ បានបង្ហាញ ភាពស្និត ជាមួយគ្នា នាតំបន់ មាត់សមុទ្រ ដែលបង្កើតបានរូបភាព ផ្អែមល្ហែមតែម្តង។ យ៉ាងណានៅមិនទាន់បាន បកស្រាយពី ណាសាឌី ជុំវិញ រឿងរ៉ាវ ទាំងនេះយ៉ាងណាឡើយ។ តាមដឹងកន្លងទៅ សាឌី ក៏សម្បូរកន្លង់ចោម លួចស្រឡាញ់មិនតិចនាក់នោះទេ។ អ្នកគាំទ្ររំពឹងថា នាងមិនស្ថិតក្នុង ចំណងស្នេហ៍ខុសទិសនោះទេ។












