អុី វ៉ា វាយលុកសិល្បៈជាង១០ឆ្នាំ គេចផុតរឿងអាស្រូវច្រើន

0
បើក្រលេក មើលទៅលើ ជីវិតសិល្បៈ របស់ តារាចម្រៀង កូនកាត់ចិន អុីវ៉ា ឃើញថា មានការពុះពារ ច្រើនឆ្នាំ។ គិតមកទល់ពេលនេះ នាងប្រឡូក បានជាង១០ឆ្នាំ នៅលើដែនសិល្បៈ។ អ្វីដែលទទួល បានគឺប្រជាប្រិយភាព យ៉ាងត្រដែត និង ភាពរួចផុតពី រឿងរ៉ាវអាស្រូវ ច្រើន រុញអោយអុីវ៉ា កាន់តែល្បីឈ្មោះក្នុងអាជីព។

អ៊ីវ៉ា តាំងពីចូលសិល្បៈជាង១០ឆ្នាំមកនេះ នាងតែងតែត្រូវ បានឪពុកម្ដាយ របស់នាងតាមជាប់ជានិច្ច តែគួរឲ្យស្ដាយ ម្ដាយរបស់នាង អ្នកស្រីភួង សុខា បានទទួលមរណៈភាកាលពីឆ្នាំ២០១៣ទៅហើយ។ នេះចាត់ទុកថា សំណាងម្យ៉ាង ដែលនាងមិនសូវ មានរឿងរ៉ាវ ណាជាន់ពន្លិចអោយពិបាកចិត្ត។ បើរឿងស្នេហា ធ្លាប់លេចឭតែនាងបដិសេធ រួចក៏សាប រលាបទៅវិញ។ ត្រង់ប្រការនេះ មានការយល់ឃើញថា តារាដែល មានទស្សនិកជនស្គាល់ គឺរិតតែមានគេតាមដាន។ បើតារា សំណព្វចិត្ត របស់ពួកគេ គេចផុតជំពប់រឿង មិនល្អ ច្រើន នោះប្រជាប្រិយភាពមិនងាយបាក់ ទៅណាឡើយ។

អុី វ៉ា មានលុយច្រើន បែបណា មិនចង់ទិញផ្ទះ នៅភ្នំពេញនោះទេ ។ នាងជិះរថយន្តចុះឡើងៗ ពីភ្នំពេញទៅផ្ទះ នៅកំពង់ស្ពឺ ដោយសារ បរិយាកាសល្អ។ នាងត្រូវឪពុកជូនចុះឡើង ហើយល្ហិចល្ហៀងថា ប៉ារបស់នាង ចង់អោយនាងរៀបការ ដើម្បី បានគ្រួសារមើលថែរ។ យ៉ាងណា តារារូបនេះសុំពន្យាពេល ធ្វើការសិន មិនចង់បានគូពេលនេះ នាំចម្បែងការងារបែងចែកច្រើន។

LEAVE A REPLY

Please enter your comment!
Please enter your name here