សម ម៉ាណា ស្ងាត់សិល្បៈ ប៉ុន្តែភាពហុឺហារមិនចាញ់គេ

0

តារា សម្តែង រាងស្អាត សម ម៉ាណា ដែលធ្វើអោយ ទស្សនិកជន មានការ ចាប់អារម្មណ៍ បាននឹងបន្ត ការបង្ហាញ វត្តមាននៅ ក្នុងសិល្បៈ។ នាងបាន បាត់វត្តមានសិល្បៈ មួយរយៈ ប៉ុន្តែការវិល មកវិញ របស់ សម ម៉ាណា ហាក់មិនដូចដើម បើទោះជា សិល្បៈនាង មានការងារធ្វើ ពេញដៃបែបណា។

សម ម៉ាណា បើរំលឹកពី ប៉ុន្មានឆ្នាំមុន គឺទទួល បានប្រជាប្រិយភាព គាប់ប្រសើរ នៅលើសិល្បៈ។ នាងទទួលឱកាស ថតភាពយន្ត ខ្នាតធំៗ ជាច្រើន អោយ អ្នកដឹកនាំ ល្បីឈ្មោះ ហ្វៃ សំអាង និងថត ខារ៉ាអូខេ។ នេះនៅមិនទាន់ គិតអំពី រឿង មានឱកាស ក្លាយ ជាសមាជិក ក្រុម ចម្រៀង រៃមាស នោះឡើយ។ គ្រានោះហើយទើប គ្រប់គ្នា ស្គាល់នាង ហើយសម្រស់ របស់ ម៉ាណាវិញ ស្អាតផូរផង់ កន្លង់តាមចោមណាស់។

ទោះបី ជាយ៉ាងណា មកទល់ ពេលនេះ សម ម៉ាណាហាក់ បាក់ប្រជាប្រិយភាព ព្រោះ មុននេះនាងបាត់មុខ បណ្តោយអោយគេ ដណ្តើមទីផ្សារ។ បើមើល ទៅលើជីវភាព របស់នាង នៅតែរស់នៅ ក្នុងភាពល្អ មិនចាញ់គេឯង មានផ្ទះវិឡា ឡានទំនើប របស់ប្រើ ម៉ាកប្រ៊េនៗ។ ជាពិសេស មានឱកាសដើរ លេង កម្សាន្តតាម ប្រទេសមួយចំនួន។ ខុសតែម្យ៉ាង នៅមិនទាន់ប្រកាសអោយគេ ដឹងថា មានគូ ឬជាប់ពាក់ព័ន្ឋ ជាមួយបុរសណាឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here