អ្នកណាមិនភ្ញាក់ បើរាជនីសក់ធំ ម៉ាដាម កល លេងស្ទាយ៍បែបនេះ

0

តារាភេទទីបីដែលត្រូវបានគេដាក់រហ័សនាមថាជា រាជនីសក់ធំ និយមតែងខ្លួនប្លែកៗបានធ្វើឱ្យអ្នកគាំទ្របះសក់ទាំងថ្ងៃបន្ទាប់ពីនាង តែងខ្លួនពណ៌សរដូចរូបសំណាក់វិញ្ញាណ។

រូបភាពប៉ុន្មានសន្លឹកដែលនាងបានបង្ហោះ ភ្ជាប់ជាមួយសារដ៏គួរឱ្យព្រឺរន្ធត់ថា « #ចាំបានទេ???ការសន្យា
នៅចាំបានទេថ្ងៃដែលអ្នកចូលមកក្នុងជីវិតនាងតើអ្នកបានសន្យាអ្វីខ្លះ?មនុស្សសំខាន់បំផុតគឺសំដី កាលបើនិយាយចេញមកហើយ គឺដាច់ខាតត្រូវគោរពពាក្យដែលបាននិយាយចេញមក ធ្វើនូវអ្វីដែលអ្នកបានសន្យា ។ បើពាក្យសម្ដីនៃការសន្យារបស់អ្នកជាពាក្យធ្វើឲ្យមនុស្សណាម្នាក់ស្ងប់ចិត្ត នៅពេល ដែលអ្នកបំពេញសន្យានោះមិនបាន អ្នកភ្លេច ប៉ុន្តែមនុស្សដែលអ្នកបានសន្យាជាមួយ នោះគឺគេចាំ ចាំទាំងកាយទាំងចិត្ត ដរាបណា ព្រះច័ន្ទ ព្រះអាទិត្យនៅតែមាន ។
ខ្ញុំចាំអ្នករហូត »។

មកទល់ពេលនេះយើងឃើញថា តារាភេទទី៣មួយចំនួនធំនៅក្នុងប្រទេសកម្ពុជា ហាក់កំពុងបង្ហាញទេពកោសល្យពិសេសប្លែកៗរៀងៗខ្លួន ។ បើទោះជាក្នុងរូបភាពខ្លះមានការរិះគន់ពីសំណាក់មហាជន ប៉ុន្តែពួកគេនៅតែព្យាយាមធ្វើអ្វីដែលថ្មីដើម្បីកែលម្អរ ជាពិសេសកាន់តែមានការកែប្រែឱ្យមានភាពរស់រវើក និងទទួលបានការសរសើរឡើងវិញមួយចំនួនធំ។

ការបង្ហាញនូវរូបភាពច្នៃប្រឌិតនេះត្រូវបានអ្នកគាំហាក់មានការភ្ញាក់ផ្អើល និងភ័យខ្លាច។ ប៉ុន្តែទន្ទឹមនឹងនេះក៏មានអ្នកលាន់មាត់សរសើរថា តារាភេទទីបីរូបនេះប៉ិនប្រសព្វក្នុងការតែងខ្លួនប្លែកគួរឱ្យទាក់ទាញ ។

LEAVE A REPLY

Please enter your comment!
Please enter your name here