មកដឹងអំពីសមាសភាពគូរដណ្ដឹងរបស់កីឡាការិនីជើងឯក ស៊ន សៀវម៉ី

0

ជើងឯកតៃក្វាន់ដូប្រចាំទ្វីបអាស៊ីកីឡាការិនី ស៊ន សៀវម៉ី បានធ្វើពិធីភ្ជាប់ពាក្យរួចហើយកាលពីថ្ងៃទី ២៨ ខែ ឧសភា មុននេះ។ មិនតែប៉ុណ្ណោះអនាគតស្វាមីរបស់នាងត្រូវបានគេស្គាល់ថាជាអ្នកឯកទេសថតរូបដ៏ល្បីផងដែរ ។

លោក កែវ ដេវីត ម្ចាស់ហាងថតរូប អាស្វា ( Ah Sva ) ដែលត្រូវបានគេស្គាល់ថាជាអ្នកមានឯកទេសខាងផ្នែកថតរូបដ៏ចំណានមួយនៅក្នុងប្រទេសកម្ពុជា ហើយពេលនេះដែរលោកបានឆក់យកបេះដូងកីឡាការិនី ស៊ន សៀវម៉ី រហូតឈានដល់មានពិធីភ្ជាប់ពាក្យកាលពីពេលថ្មីៗនេះផង ។ ដូច្នេះហើយទស្សនិកជនបានលើកពាក្យសរសើរនិងចំអន់ដល់កីឡាការិនីរូបនេះថា កុំឆ្ងល់ហេតុអ្វីទើបរូបភាពរបស់ ស៊ន សៀវម៉ី ស្រស់ស្អាតត្រជាក់ភ្នែក ការពិតនាងមានម្ចាស់បេះដូងជាជាងថតរូបសោះ ។

គួរបញ្ជាក់ផងដែរថាក្រោយវីដេអូពិធីភ្ជាប់ពាក្យត្រូវបានបង្ហោះឡើង ធ្វើឱ្យផ្ទះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈពិធីការិនីរូបនេះហាក់មិនដែលសម្ញ៉ែងនូវចំណងស្នេហាជាមួយបុរសណាម្នាក់ពីមុនឡើយ ។ អ្នកគាំទ្រជាច្រើនបញ្ចេញអារម្មណ៍សាទរអបអរ និងជូនពរឱ្យអ្នកទាំងពីរឆាប់ចូលរោងជ័យ។

យ៉ាងណាមិញអ្នកទាំងពីរហាក់មានសភាពស្ងៀមស្ងាត់ ពុំទាន់បានធ្វើការបង្ហោះរូបភាពក្នុងពិធីភ្ជាប់ពាក្យនៅលើបណ្ដាញាង្គមនៅឡើយទេ ។ មិនតែប៉ុណ្ណោះអ្នកទាំងពីរក៏មិនទាន់បញ្ជាក់ថានឹងរៀបអាពាហ៍ពិពាហ៍នៅពេលណាឱ្យប្រាកដនោះដែរ ។

LEAVE A REPLY

Please enter your comment!
Please enter your name here