ភ្ញាក់ផ្អើលមែនដែលដឹងថា យុគ ចិន្តា ជាអតីតអ្នករត់តុ

0

ភាពចែងចាំង ភ្លឺចិញ្ចាច នៃជីវិត សិល្បៈ របស់ពិធីការិនី ជើងចាស់ យុគ ចិន្តា ធ្វើអោយមនុស្ស គ្រប់គ្នា គិតថា អ្នកនាង ពិតជា មានសភាព សប្បាយរីករាយ គ្មានបញ្ហាអ្វីពីមុន។ ប៉ុន្តែផ្ទុយ ពីការណ៍ពិត អ្នកនាង មានប្រវត្តិតស៊ូ យ៉ាងខ្លាំងជាមួយ វិថីជីវិត ហើយក៏ ឆ្លងកាត់ការងារ ជាអ្នករត់តុផងដែរ។

គេ កម្របានដឹង ការទម្លាយ រឿងអាថ៌កំបាំង ដែលបានបិទជិត អស់រាប់ឆ្នាំ របស់អ្នកនាង យុគ ចិន្តា ។ ប្រិយមិត្តដែលបាន ដឹងម្នាក់ៗ មានការភ្ញាក់ផ្អើល ហើយ ពិតជា កោតសរសើរ អ្នកនាង ដែលនៅពី ក្មេងគ្រួសារ មានជីវភាព សមល្មមហើយ នៅតែឈ្មុល ស្វែងរកការងារ ដោយសមត្ថភាព។ ការងារ ដែលអ្នកនាង បានឆ្លងកាត់ នោះ ជា អ្នករត់តុ ហើយបន្ត ចូលត្រេនការងារ មួយទៀត ជាអ្នកអូតេស។

អ្នកនាង យុគ ចិន្តា បានឆ្លើយតប សំណួរ នៅក្នុង កម្មវិធីមួយ ដោយប្រាប់ មិនលាក់ថា អ្នកនាង កាលពីអាយុ១៦ ឆ្នាំធ្លាប់ សុំគេរត់តុ នៅអូតែលស ។ លុះ បានមួយរយៈខ្លី គេឃើញរួសរាយ ក៏ប្តូរអោយ ធ្វើផ្នែកទទួលភ្ញៀវ។ ក្រោយមកទៀត ក៏មានគេបបួល ដាក់ពាក្យធ្វើការអូតេស ក៏សាកល្បង ហើយជាប់ តែអាយុមិនគ្រប់ ត្រូវបានអោយត្រេនការងារខាងរដ្ឋបាល២ឆ្នាំ។ បន្តមកទៀតឆ្នាំ១៩៩២ ដដែល នោះ បន្តដាក់ពាក្យ ចូលអានព័ត៌មាន នៅទូរទស្សន៍ អាយប៊ីសុី។ ពេលនោះទៀត ខាង មេថៃ ឃើញរូបសម្បត្តិ បានប្តូរមកអោយ កាន់កម្មវិធី តន្ត្រី ដោយពេលនោះ ហាត់រៀនខ្លាំងណាស់ទម្រាំ អាចធ្វើការខាងពិធីការិនីបាន។ នេះជា បទពិសោធន៍ មួយសម្រាប់ តារាសិល្បៈជំនាន់ក្រោយ។

LEAVE A REPLY

Please enter your comment!
Please enter your name here