ទូកទៅកំពង់នៅ ផ្ទុះការកោតសរសើរពេលឃើញគម្រូរបស់កញ្ញា ខេមរៈ ស្រពៅ

0

មរណៈភាពរបស់តារាចម្រៀងស្រី ខេមរៈ ស្រពៅ បានបន្សល់ទុកការសោកស្ដាយចំពោះបណ្ដារអ្នកគាំទ្រជាច្រើន។ ស្រាប់តែពេលថ្មីៗនេះអ្នកលេងបណ្ដាញ TikTok បានបង្ហោះវីដេអូសកម្មភាពរបស់នាងនៅលើឆាកតន្ត្រីបង្ករការនឹករឮក និងកោតសរសើរនាងជាខ្លាំង ។

ថ្វីត្បិតតែកញ្ញា ខេមរៈ ស្រីពៅ បានទទួលមរណៈភាពទៅហើយក្ដី ប៉ុន្តែកេរ្តិ៍ឈ្មោះ និង សម្លេងរបស់នាង នៅតែស្ថិតក្នុងក្រអៅបេះដូងរបស់អ្នកគាំទ្រជានិច្ច ។ ថ្មីៗនេះអាខោន TikTok មួយបានបង្ហោះវីដេអូរបស់កញ្ញា ខេមរៈ ស្រីពៅ កាលពីពេលទៅច្រៀងនៅសហរដ្ឋអាមេរិក នាងបានបង្ហាញកាយវិការឆ្លើយតបយ៉ាងថ្លៃថ្នូរ ក្នុងការទទួលរាក់ទាក់អ្នកគាំទ្រក្នុងពេលកំពុងសម្ដែងកាយវិការច្រៀងនៅលើឆាក ។ នៅក្នុងវីដេអូបានបង្ហាញថា នៅពេលបុរសម្នាក់បានឡើងមកលើឆាកតន្ត្រីដើម្បីជូនលុយ និង សុំនាងថតរូប បុរសម្នាក់នោះបានស្ទុះចូលទៅឱបចង្កេះរបសស់នាង តែត្រូវបានកញ្ញា ខេមរៈ ស្រីពៅ បដិសេដយ៉ាងទន់ភ្លន់ ដោយគ្រាន់តែឱ្យឈរក្បែរដើម្បីផ្ដិតយករូបភាពប៉ុណ្ណោះ ។

បន្ទាប់ពីវីដេអូនេះត្រូវបានបង្ហោះឡើង អ្នកនិយមលេងក្នុងបណ្ដាញ TikTok ជាច្រើនបានធ្វើការ Like និង បញ្ចេញយោបល់ល្អៗជាច្រើន។ ក្នុងនោះផងដែរមតិភាគច្រើនបានលើកឡើងថា កញ្ញា គឺជាតារាដែលមានអកប្បកិរិយាថ្លៃថ្នូរបំផុតបើធៀបនឹងតារាសិល្បៈដ៏ទៃ បើទោះជាការស្លៀកពាក់របស់នាងស៊ិចស៊ីបន្តិចមែន ប៉ុន្តែនាងនៅតែរក្សាាេចក្ដីថ្លៃថ្នូរជានារីខ្មែរ ។ ជាងនេះទៅទៀតគេក៏សម្គាល់ថា ការថតសម្ដែង MV របស់នាងគឺតែងតែមានលោក ខេមរៈ សិរីមន្ត ជាបងប្រុសចូលរួមសម្ដែងជាតួអង្គប្រុសជានិច្ច នាងពុំដែលបង្ហាញកាយវិការសម្ដែងស្និទស្នាលជាមួយតួអង្គប្រុសដ៏ទៃឡើយ ។

គួរបញ្ជាក់ផងដែរថាអតីតតារាចម្រៀង កញ្ញា ខេមរៈ ស្រីពៅ បានទទួលមរណភាព កាលពីថ្ងៃទី 25 ខែមករា ឆ្នាំ ២០១៩កន្លងទៅនេះ បន្ទាប់ពីបានបញ្ជូនទៅព្យាបាលនៅក្នុងប្រទេសឥណ្ឌា ហើយថាមិនមានលទ្ធផល។

LEAVE A REPLY

Please enter your comment!
Please enter your name here