ខាត់ សុឃីម បានតំណែងមួយ ប្រចាំទូរទស្សន៍ជាតិ

0

តារាចម្រៀង ពហុជំនាញ ខាត់ សុឃីម ស្រាប់តែធ្វើអោយ បងប្អូនទស្សនិកជន មានការ ចាប់អារម្មណ៍ បន្ទាប់ពី អ្នកនាងបាន បង្ហាញ វត្តមានជា ពិធីការិនី ប្រចាំស្ថានីយ៍ ទូរទស្សន៍ជាតិ។ លើសពីនេះ ក៏មានការ ចាប់ដៃគូ ជាមួយនាយ ចាប ចៀន ដំណើរការ កម្មវិធី យ៉ាងសមគ្នាតែម្តង។

ភាពភ្ញាក់ ផ្អើលនេះ បានកើតឡើង កាលពីយប់ ថ្ងៃទី២៣ ឧសភា ឆ្នាំ២០២០ កន្លងទៅ។ ខាត់ សុឃីម ខកខានដំណើរ ជាពិធីការិនី បែបនេះ រាប់ឆ្នាំមកហើយ តាំងពី មមាញឹក ជាមួយសិល្បៈ។ អ្នកនាង បានងាកទៅ ពង្រឹងស្នាដៃ ចម្រៀងអោយច្រើន។ វត្តមាន ខាត់ សុឃីម ជាមួយ លោក ចាប ចៀន បានអង្រួន រួមគ្នា បង្ហាញការងារ ក្នុង កម្មវិធី «ស្បៃរាត្រី» ។

ខាត់ សុឃីម ថ្លែងថា កម្មវិធី «ស្បៃរាត្រី» ជាកម្មវិធី បង្កើតថ្មីមួយ របស់ទទក ។ កម្មវិធី នេះ បើកឱកាសអោយ គ្រប់សិល្បករ មកសម្ភាសន៍ ច្រៀង រាំជាមួយ ក្រុមភ្លេងដ៍ជំនាញ។ អ្នកនាងថា រីករាយ ដែលបានវិល មកកាន់ការងារ នៅទូរទស្សន៍ជាតិ ព្រោះជិត ២០ឆ្នាំមុន ធ្លាប់កាន់តួនាទី «នាទីចុងក្រោយ» ជាពូចាប ចៀន។ ពេលនេះ បានវិល មកម្តងទៀត ពិតជាមានមោទនភាព។ «ស្បៃរាត្រី» និងបង្ហាញ ទស្សនិកជន រាល់យប់ថ្ងៃសៅរ៍ ក្រោយនាទី ព័ត៌មាន ជាតិ អន្តរជាតិ ចប់ នេះជារសជាតិថ្មី ដែលទទក សម្រេចបន្ថែម។

LEAVE A REPLY

Please enter your comment!
Please enter your name here