អីយ៉ា! ស្ងាត់ៗ តារាចម្រៀង នួន បូរ៉ា កុងត្រា វាយលុក ផលិតកម្ម

0
ប្រឡូក សិល្បៈតាំងពីនៅ ជំទង់ នួន បូរ៉ា កម្រ បង្ហាញឱកាស ក្លាយជាតារាចម្រៀង ប្រចាំផលិតកម្ម ណាឡើយ ។ ប៉ុន្តែពេលនេះ នួន បូរ៉ា ស្រាប់តែ បង្ហាញវត្តមាន ជាតារាមាន ទ្រនំ ដូចបណ្តា តារាចម្រៀង ផ្សេង។ ការចូល ចំណង ផលិតកម្មនេះ ប្រហែលស្ថិត ក្នុងលក្ខខណ្ឌ ណាមួយល្អ ទើបប្រុស ក្មេង សំឡេងចាស់ រូបនេះ ព្រមចុះកិច្ចសន្យា។
ច្បាមយក តួនាទី ជាតារាចម្រៀង កម្លោះ នួន បូរ៉ា បានសាងស្នាដៃ ក្នុងពិភពចម្រៀង មិនតិចឆ្នាំឡើយ។

ពោលលោក វាយលុក តាំងពីកុមារភាព ដោយ ភាពលះបង់ នេះហើយ ទើប បង្កអោយ ផលិតករ កម្មវិធី នានា ផ្តល់ឱកាស អោយ បានសាងឈ្មោះ។ យ៉ាងណា មិញ នួន បូរ៉ា ទើបតែដាច់ ចិត្តចូល កុងត្រា ក្នុងផលិតកម្ម ដោយត្រៀម ចេញបទ ស្នាដៃ កូនខ្មែរ តែងនិពន្ឋថ្មី ឆាប់ៗ។ លើសពីនេះ មានការអោយ ដឹងបន្តថា បូរ៉ា សម្រេចចិត្ត ចូលថតភាពយន្ត ក្រោយចរចារ ។ តួនាទី តារាភាពយន្ត តារាប្រុស រូបនេះ ក៏មិនដែលថតឡើយ ទោះជាអ្នកសិល្បៈមែន។
នួន បូរ៉ា បានប្រាប់ថា លោកពិតជា កុងត្រា ចូលផលិតកម្មថ្មីមួយ សុំលាក់ឈ្មោះសិន ។

ចំនួនកុងត្រា មានរយៈពេល២ឆ្នាំ សម្រាប់លោក ចូលច្រៀង ក្រោមការរៀបចំ របស់អ្នកគ្រប់គ្រង។ ម្យ៉ាង មកពីមានបទ បែប Original Song មិនកូពី ត្រូវបរិបថ សង្គមយើងទើប សម្រេចទទួល។ អ្វីៗ បានសម្រេចរួចរាល់ ចាំតែផ្សាយ ដោយរង់ចាំ បញ្ហាកូវីដ ស្ងប់នោះនឹងបង្ហាញ។ ចំនែក ការងារថតភាពយន្ត គឺលោកសម្រេចចិត្តថត តែកំពុង ចរចារគ្នាសិន បើត្រូវរ៉ូវលោក នឹងសម្តែង។ បែបនេះ ហើយទើប លោកទុក ម៉ូដសក់ សព្វថ្ងៃ មិនទាន់ប្តូរទេ ព្រោះវា នាំហេងចូលច្រើន មួយរយៈចុងក្រោយនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here