អ្នកជំនាញខ្មែរផាត់មុខ Special Effect កំពុងលេចធ្លោខ្លាំងនៅក្នុងបណ្ដាញសង្គមហ្វេកប៊ុក

0

ផ្ទុះការភ្ញាក់ផ្អើល និង កោតសរសើរយ៉ាងខ្លាំងខណៈកូនខ្មែរមួយរូបទៀតហើយដែលមានជំនាញសិល្បៈនៃការគូររូបលើមុខនិងដងខ្លួនបែប Special Effect ដែលកម្រមានអ្នកណាអាចធ្វើបាន។

អ្នកជំនាញផាត់មុខរូបនេះត្រូវបានគេស្គាល់ឈ្មោះថា ឌូ ពុធម៉ូលី ហើយប្រិយមិត្តជាច្រើនបានស្គាល់ឈ្មោះហៅក្រៅរបស់នាងតាមរយៈផេកហ្វេកប៊ុកថា Apple Love ។ ម្ចាស់ស្នាដៃរូបនេះមានដើមកំណើតមកពីខេត្តស្ទឹងត្រែង ហើយនាងបានទទួលបានអាហារូបករណ៍ដើម្បីសិក្សា និង បញ្ចប់ការសិក្សាផ្នែកគំនូរលើរាង្គកាយនេះនៅឯសហរដ្ឋអាមេរិក ក្នុង ទីក្រុង Los Angels។ ហើយនាងក៏បានឈរលើអាជីពនេះអស់រយៈពេល ១០ ឆ្នាំមកហើយ និងបន្សល់ទុកនូវស្នាដៃសម្អាងលើរូបរាង្គកាយនេះជាច្រើនផងដែរ។

រយៈពេលចុងក្រោយនេះផងដែរ គេឃើញមានការបង្ហោះយ៉ាងសកម្មនៅក្នុងផេកផ្លូវការរបស់នាងអំពីរូបភាពជាច្រើនសន្លឹក ដែលនាងបានគូសលើមុខ ជារូបហនុមាន ដែលកំពុងត្រូវបានអ្នកនិយមលេងបណ្ដាញសង្គមហ្វេកប៊ុកជាច្រើនធ្វើការស្សែរចែកចាយនិងកោតសរសើរលើស្នាដៃរបស់នាងជាខ្លាំង។ គួរបញ្ជាក់ផងដែរថាស្តង់ដាររូបភាពជាច្រើនដែលនាងបានគូរសុទ្ធសឹងតែរំលេចទៅដោយការច្នៃប្រឌិតរួមបញ្ចូលជាមួយនឹងក្បូក្បាច់រចនាបរិបថបែបខ្មែរបុរាណ រួមបញ្ចូលជាមួយនឹងការផាត់មុខបែប Special Effect ដែលធ្វើឱ្យរូបភាពនីមួយៗរបស់នាងហាក់មានភាពរស់រវើកគួរឱ្យកត់សម្គាល់។

មិនតែប៉ុណ្ណោះថ្មីៗនាងបានបញ្ចេញរូបភាពគ្រុឌមួយបែបថ្មីទៀត ហើយនូវរាល់រូបភាពដែលនាងបានធ្វើការបង្ហោះឡើងតែងតែភ្ជាប់ជាមួយនឹងសំណេរខ្លឹមសារនៃការស្រាវជ្រាវជាក់ច្បាស់ បូករួមនឹងឯកសារយោងជាច្រើនផងដែរ។ ជាងនេះទៅទៀតនាងក៏ធ្លាប់ជាអ្នកផាត់មុខគំនូរនេះដល់ពិធីការិនីស្រីកញ្ញា Jimmy ហើយនាងក៏ ធ្លាប់សម្ភាសន៍ជាប់ជាអ្នកផាត់មុខដល់តួអង្គក្នុងរឿងដ៏ល្បីមួយគឺរឿង « មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ » ដែលដឹងនាំសម្ដែងដោយតារាហូលីវូដអ្នកនាង Angelina Jolie ផងដែរ។

ពិតជារឿងមួយគួរឱ្យកោតសរសើរជាខ្លាំងខណៈពេលនេះធនធានមនុស្សរបស់ប្រទេសកម្ពុជាយើងកំពុងពោពេញទៅដោយអ្នកជំនាញបែបនេះ។ ដែលកាលពីពេលមុននេះថ្មីៗដែរក៏មានក្មេងប្រុសម្នាក់ដែលអាចមានសមត្ថភាពផាត់មុខបែបនេះហើយទទួលបានការចាប់អារម្មណ៍ជាច្រើននាពេលកន្លងមក។

LEAVE A REPLY

Please enter your comment!
Please enter your name here