មានដំណឹង ល្ហិចល្ហៀងយូរថ្ងៃ មកហើយដែល ប៉ាច គីមមួយ តារាចម្រៀង ហង្សមាស ស្រាប់តែ ល្បីលេចឭ មានស្នេហា ជាមួយ កម្លោះសង្សារ សយ រតនៈ។ ដំណឹងនេះ ត្រូវបានចែកចាយបន្តគ្នា ហើយក៏ មានការជជីក សួរដេញដោល ច្រើនថា ជាព័ត៌មាន មែនទែនឬ ក៏ប្រឌិត។
បើវិភាគ រឿងតារាចម្រៀង នៅហង្សមាស កន្លងទៅ គេឃើញថា ធ្លាប់លេចស្នាម ជាគូស្នេហ៍គ្នា ប៉ុន្មានគូ រួចទៅហើយ។ ប៉ុន្តែចុង ក្រោយបែរជា ដាច់ផ្ងារមក វិញ ព្រោះដំណឹង ស្នេហាផ្អែមល្ហែម ច្រើនតែជាឆាក ល្ខោនប៉ុណ្ណោះ។ តួយ៉ាង ឱក សុគន្ឋកញ្ញា ជាមួយ ឆន សុវណ្ណារាជ នីកូ ជាមួយ ពេជ្រ សូលិកា ពេជ្រ សោភា ជាមួយ ឆឹម សក្កដា រ៉េត ស៊ូហ្សាណា ជាមួយ លោកស្ទេប។
ដោយនៅទីបំផុត គូគាប់ទាំងនោះខ្លះ បែកទៅរៀបការ និងបង្ហាញអោយគេឃើញ មានអ្នកថ្មីវិញ។ នៅពេលនេះ ស្រាប់តែ ចេញរឿង តារាសាច់សខ្ចីដូចបណ្ដូលចេក អ្នកនាងប៉ាច គីមមួយ ត្រូវបានគេសង្ស័យថា នាងបានកែផ្ទៃមុខ ព្រោះបើមើលសម្រស់របស់នាងពេលនេះ និងពីមុនគឺខុសគ្នាដាច់ស្រឡះតែម្ដង រហូតធ្វើឲ្យអ្នកខ្លះសង្ស័យថា គីមមួយ ប្រឹងថែសម្រស់ដើម្បីផ្គាប់ចិត្តសង្សារវ័យក្មេង លោកសយ រតនៈ ទៀតផង។ ព័ត៌មានខាងលើ កាន់តែធ្វើអោយ តារាមួយគូនេះ ផ្តើមចូលគ្នាស្និតទៅ អោយមានការចាប់អារម្មណ៍បន្ត។ មហាជនអាចគិតថា ប្រហែលជាយុទ្ឋសាស្ត្រ ទាក់ទាញ។ ប៉ុន្តែបើជាគូស្នេហ៍ មែនក៏ សមគូគ្នាម្យ៉ាង ព្រោះម្នាក់ៗ ក៏នៅក្មេង ស្រស់សង្ហា ដូចគ្នា។











