ស្ថិតក្នុងវ័យជ្រេ តែ ឪពុក លី ច័ន្ទសីហា លេចធ្លោក្នុងសង្គម TikTok មិនចាញ់ក្មេងៗ

0

ខណៈសព្វថ្ងៃយុវវ័យភាគច្រើននិយមប្រើប្រាស់កម្មវិធី TikTok ដែលជាកម្មវិធីមួយអាចធ្វើវីដេអូកំប្លែងខ្លីៗសម្រាប់កំសាន្តអារម្មណ៍។ ក្នុងនោះផងដែរគេឃើញលោក លី សុខជន ដែលត្រូវបានគេស្គាល់ថាជាឪពុកបង្កើតរបស់តារាសម្ដែងស្រី លី ចាន់សីហា ក៏លេចមុខនៅក្នុងកម្មវិធីនេះផងដែរ។

លោក លី សុខជន កំពុងតែធ្វើឱ្យមហាជនភាគច្រើន ពិសេសអ្នកនិយមលេងបណ្ដាញសង្គម TikTok មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីរាល់វីដេអូដែលលោកបានបង្ហោះ គឺទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនតាមរយៈការសម្ដែងបែបកំប្ល៊ុកកំប្លែងរបស់លោក។ មតិជាច្រើនបានលើកឡើងថា ថ្វីត្បិតតែលោក លី សុខជន មានវ័យជ្រេក៏ពិតមែនក៏ប៉ុន្តែគាត់អាចបញ្ចេញសមត្ថភាពសម្ដែងនៅក្នុងវីដេអូខ្លីៗរបស់លោក រហូតទទួលបានភាពល្បីល្បាញត្រឹមរយៈពេខ្លីតែប៉ុណ្ណោះ។

អ្នកទស្សនាភាគច្រើនបានកោតសរសើរថា គាត់នៅតែអាចមានសមត្ថភាព លេងសើចកំប្លុកកំប្លែង ក្រមិចក្រមើម និង សម្ដែងបានគ្រប់រសជាតិ ដែលអាចធ្វើឱ្យអ្នកមើលវីដេអូរបស់លោក ផ្ទុះសំណើច ពិសេសនោះទាក់ទាញចំណាប់អារម្មណ៍តបស់អ្នកទស្សនាឱ្យជួយចុចបេះដូង និង ចុច Like បានរាប់ពាន់នាក់មិនថានៅពេលលោកបង្ហោះនៅក្នុងគណីនី TikTok ឬ គណនី Facebook នោះទេ។

គួរបញ្ជាក់ផងដែរថា លោក លី សុខជន មិនមែនត្រឹមតែជាតារា TikTok ដ៏ល្បីនោះទេ លោកគឺជាសិល្បៈករមួយរូបដែលមានឈ្មោះបោះសម្លេងនិងមាន ស្នាដៃជាច្រើនក្នុងរង្វង់សិល្បៈផងដែរ។ ខណៈពេលដែលកូនស្រីរបស់លោក គឺអ្នកនាង លី ចាន់សីហា ហាក់មានភាពនឿយណាយនៅក្នុងការចេញសម្ដែង គេបែជាឃើញវត្តមានឪពុកតារាស្រីរូបនេះមានភាពសស្រាក់សស្រាំនៅក្នុងការចេញសម្ដែង ជំនួសឱ្យកូនស្រីទៅវិញ ពិសេសទទួលបានភាពល្បីល្បាញតពីកូនមកឪពុកទៅវិញ ផ្ទុយពីតារាភាគច្រើនមានភាពល្បីល្បាញតពីឪពុកដល់កូននោះ។

យ៉ាងណាមិញបើទោះជាការសម្ដែងរបស់លោកមានភាពលេចធ្លោនិងមមានមតិជាច្រើនបានគាំទ្រក៏ពិតមែន ក៏នៅមានមតិរិះគន់មួយចំនួនផងដែរ។ តែទោះជាយ៉ាងណាលោកក៏នៅតែធ្វើវីដេអូខ្លីៗបន្តទៀត និងកែតម្រូវក្នុងការសម្ដែងផ្សេងៗមិនឱ្យមានការឆ្គាំឆ្គង ដើម្បីឱ្យប្រជាប្រិយភាពរបស់លោកនៅតែស្ថិតស្ថេរក្នុងកម្មវិធីមួយនេះបន្ត។

LEAVE A REPLY

Please enter your comment!
Please enter your name here