កត្តាអ្វីខ្លះ ដែលរុញ អោយ សុខ ស្រីនាង បន្តនៅ Single

0

រហូត មកទល់ពេលនេះ សុខ ស្រីនាង បន្តនៅ ម្នាក់ឯង អស់ជាច្រើនឆ្នាំមកហើយ។ នាងតាំង ពីដាច់ដោច ជាមួយសា្វមី ឃើញថា បិទផ្លូវមិនតប និងចម្លើយថ្មី តាមសំណូមពរ របស់បុរស ផ្សេងឡើយ។ តើមកពី មូលហេតុអ្វី បានជាធ្វើ អោយ តារាមុខ ស្រទន់ សុខ ស្រីនាង សុខចត្ត នៅម្នាក់ឯងយូរបែបនេះ បើសម្រស់របស់នាងនៅ តែទាក់ទាញ។

តារាចម្រៀងរាងស្វែល សុខ ស្រីនាង បានដូរទ្រនំ ផលិតកម្មបន្តបន្ទាប់។ ប៉ុន្មានឆ្នាំចុង ក្រោយនេះ នាងបានឱកាស ក្លាយជាតារា ចម្រៀងប្រចាំផលិតកម្មហង្សមាស ដែលជាផលិតកម្មល្បី។ វាសនា នៃវិថីសិល្បៈ នាង បានស្ទុះឡើង បន្ទាប់ពី ទ្រនំថ្មីនោះ រៀបក្រឡា ចាត់ចែង ការងារ អោយនាងបំពេញ ហើយទទួល លទ្ឋផល ប្រសើរ។ ស្រីនាងក្រៅពី មានចម្រៀង ប៉ុន្មានបទ ល្បីត្រូវចិត្ត អ្នកស្តាប់ នាងក៏ឆក់បាន តំណែងគណៈកម្មាការ ដាក់ពិសេសប្រឡងចម្រៀងលំដាប់មួយ ដែលមហាជនដឹងរួចហើយ។

លទ្ឋផល សិល្បៈងើបវិញ ក្រោមភាពជោគជ័យ ទើបក្លាយជា រឿងមួយដែលនាង មិនចង់ យកពេលវេលា ទៅប្រឡូកប្រឡាក់ ជាមួយ បញ្ហាសេ្នហា។ មេរៀនម្តងនោះហើយ បានក្លាយជាចលករ អោយ ស្រីនាង ផ្អិប មិនទាន់ចង់បើកកកាយ អំពីរឿងគូថ្មី។ អារម្មណ៏ល្អ នៅម្នាក់ឯង រកប្រាក់បាន ជួយដល់អ្នកផ្ទះ អោយប្រសើរ ជីវភាព ដែលអាចជារនាំង រុញអោយ សុខ ស្រីនាងលែងគិត។

LEAVE A REPLY

Please enter your comment!
Please enter your name here