តារាចម្រៀង រិន ឆាន្នី បានបោះជំហ៊ាន សិល្បៈ មួយរយៈកាលហើយ ក្រោយពេលលោក បានបង្ហាញវត្តមាន កម្មវិធីប្រឡង ធំមួយ។ ខុសប្លែកពីគេឯង ឆាន្នី ហាក់មិនសម ចិត្តប្រាថ្នា ពេកនោះទេ ដែលសុខៗ បានមុខចូលសិល្បៈ ព្រោះថា ឪពុកម្តាយ លោកធ្លាប់ហាម ចំពោះវិថីនេះដែរ។
រិន ឆាន្នី អាចនិយាយថា មានឱកាស សប្បាយ ចិត្តបានច្រើន ហើយ នៅពេល ដែល កិច្ចការសិល្បៈ របស់លោក ក៏ទទួលបានសញ្ញា វិជ្ជមានប្រសើរជាងមុន។ ជាពិសេស ប្រហែលជាឪពុកម្តាយ របស់លោក អាចនឹងរំសាយការ ចេញបម្រាម នៅពេលឃើញ កូនស្ងួន ប្រឹងប្រែងរក លុយបំពេញការងារ។
ឆាន្នី ក្រោយពីបាន ស្គាល់ មនុស្សនៅ ជុំវិញ ខ្លួនច្រើន ក៏ ឃើញមានសកម្មភាព ជាមួយសិល្បៈ ច្រើន ដូចជា ចូលរួមតាម កម្មវិធីទូរទស្សន៍ មួយចំនួន ការបង្ហាញ សកម្មភាពមនុស្សធម៌ ផងដែរ។ លោក បានសន្យាថា និងពុះពារ ព្យាយាម អោយអស់លទ្ឋភាព ជាមួយការងារ សិល្បៈ ទោះបីសិល្បៈ មានការ ពិបាកវាយលុក ទីផ្សារ ក៏លោក មិនដកថយ ដើម្បីបានបោះជំហ៊ានទៀត។










