សាង សុរិយា ប្រើជីវិត ជាមួយសិល្បៈ ដើម្បីភាពរីករាយ មិនចង់ប្រកួតប្រជែង

0

អ្នកនាង សាង សុរិយាត្រូវគេស្គាល់ច្រើន តាមរយៈការបង្ហាញ វត្តមានក្នុង សមាជិកគ្រួសារ តារាកម្ពុជា ដែលរំលេចការងារសង្គមច្រើននោះ ត្រូវបានគេកត់សម្គាល់ថាកាន់តែមានទីផ្សារក្នុងសិល្បៈ។ អ្នកនាង បោះជំហ៊ានសិល្បៈច្រើនឆ្នាំ ប៉ុន្តែអ្នកនាង ប្រឹងប្រែងការងារនេះតាមលទ្ឋភាព។ អ្នកនាងមិនចង់ មានការប្រកួតប្រជែង ក្រៅតែពីចង់មានការជួបជុំគ្នា បង្កការរីករាយ និងសាងការងារសង្គមនោះទេ ស្របពេលដែលអ្នកនាងក៏មានការងាររកប្រាក់ចំណូលមួយក្រៅពីសិល្បៈ។

អ្នកនាង សុរិយា ខុសពីគេត្រង់ អ្នកនាង មិនមានការ គិតចង់យកសិល្បៈ ធ្វើជាត្រីមុខធំ។ បើទោះជាអ្នកនាងព្យាយាម ហែលឆ្លងលើ អាជីពនេះ ច្រើនឆ្នាំបែបណា។ អ្នកនាង ស្រាប់តែគេ មើលឃើញវិញ ព្រោះបានថត សម្តែង អោយផលិតកម្មមួយចំនួន ជាបន្តបន្ទាប់។ ព្រោះហេតុផល មានទេពកោសល្យល្អ ទើបមិនត្រូវបានផលិតករ មើលរំលងឡើយ។

អ្នកនាង សុរិយា បានលើកឡើងថា អ្នកនាង ស្រឡាញ់សិល្បៈ ហើយក៏មិនចង់ ឆក់បានភាពលេចធ្លោ អីណាស់ណាពេកឡើយ។ អ្វីៗធ្វើទៅតាមលទ្ឋភាព ដោយបំណង ចង់បានការជួបជុំគ្នា បង្កើតមិត្តភាព ព្រោះពេលខ្លះ មនុស្សក៏ មានបញ្ហាក្នុងចិត្ត។ បើបាននៅ ជិតអ្នកស្គាល់គ្នា អាចពិភាក្សាគ្នាពិគ្រោះ យោបល់ ជៀសវាងការសម្ងំគិតតែម្នាក់ឯង។ សិល្បៈវិញក៏ មិនប្រកាន់តួអង្គ បែបណា ថតសម្តែង អាស្រ័យលើអ្នកដឹកនាំរឿង គិតថាសមតាមចរិក លក្ខណៈ។

LEAVE A REPLY

Please enter your comment!
Please enter your name here