មាស សុខសោភាពន្យាពេលនៅថោន ខណៈព្រាប សុវត្ថិរំពឹងចាប់ដៃគូ

0

មានការលើកឡើងថា អ្នកនាង មាស សុខសោភា ត្រៀមចូលទៅកាន់ផលិតកម្មហង្សមាស ច្បាស់ការណ៍ បំផុត នៅក្នុងឆ្នាំ២០២០នេះ។ ស្របពេល ពាក្យចចាមអារាម មិនតិចទេ បានវាយបក ការលើកឡើងនេះ ហើយបើតារាសំឡេង មាស មាស សុខសោភា ហោះចូលហង្សមាសនោះ ផលិតកម្មដ៏ធំនេះ ដឹងតែកក្រើក ជាថ្មីព្រោះ ប្រជុំដោយតារា មានស្នាដៃ ទេពកោសល្យពិតៗ មិនព្រួយខាតបង់។

    កាេលេចឭ មាស សុខសោភា ចូលហង្សមាស នោះ ក៏ស្រាប់តែទទួលដំណឹងថា កំពូល តារាចម្រៀង ព្រាប សុវត្ថិ ក៏ត្រូវក្រុមការងារ ត្រៀមបង្ហាញ យុទ្ឋសាស្ត្រអោយ ក្លាយជាដៃគូ ជាអ្នកចម្រៀងរួមបទ ជាមួយមាស សុខសោភា។ គេរំពឹងច្បាស់លាស់ថា មាស សុខសោភាទំនង អាចនឹងសម្រេចចិត្តចូលហង្សមាស ដោយលេចចេញថា ថោនហាក់ ដូចជាព្រលែងដៃ មិនសូវ បង្ហាញបទចម្រៀងផ្ទុះដូចមុន។ 

   យ៉ាងណា អ្វីៗមានការប្រែប្រួលអស់ទៅវិញ ព្រោះបំណងដែលព្រាប សុវត្ថិ ត្រូវចាប់ដៃគូជាមួយមាស សុខសោភា ត្រូវបានអាក់ខានជាថ្មីម្តងទៀត ព្រោះតែចុងក្រោយ លោកថៅកែថោន មានការសម្របសម្រួលជាមួយសោភា ហើយទីបំផុត តារាចម្រៀងសំនៀងផ្អែមរូបនេះបានសម្រេចចិត្តបន្តច្រៀងរាំនៅថោន ដោយគ្មានកុងត្រាឡើយ។  គេនៅតែ កំពុង តែតាមដានថា តើ ពាក្យលេចឭទាំងនោះ អាចជាការពិតឬបែបណា ព្រោះដំណឹងនេះ ហាក់ផ្ទុះឡើងដដែលៗ ច្រើនគ្រាមកហើយនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here