មកដឹងជីវិតច្រៀង របស់ វឿន ជីវ៉ា អតីតបេក្ខភាព Xfactor2019

0

បងប្អូនទស្សនិកជន ពិតជាអាចចាំបានខ្លះអំពី បេក្ខជន វឿន ជីវ៉ា ដែលប្រឡងកម្មវិធីXfactor ដែលលេចធ្លោចូលវគ្គសំខាន់ៗ។ យ៉ាងណាមិញនាង មិនបានឆ្លងដល់វគ្គ Live Show នោះទេតែបានបង្ហាញសមត្ថភាពល្អអោយគេស្គាល់។ បើមើលទៅលើជីវិតខាងក្រៅ របស់នាងក៏ មានសភាពតស៊ូច្រើនគួរសម នៅលើសិល្បៈ។

វឿន ជីវ៉ា អាយុ ១៩ឆ្នាំ មកពីខេត្តកំពង់ចាម ធ្លាប់ប្រលងកម្មវិធី Spy ឆ្នាំ២០១៥  ប្រលង Xfactor 2019 ។ មានសំឡេងល្អ នាងរមែងដើរ សុំគេច្រៀងពីហាងមួយទៅហាង ក្រោមភ្លើងពណ៌កណ្តាលក្រុង។ បំណងសុំ តែបានថវិកា ដោះស្រាយជីវភាព អោយបានប្រសើរ ។ ជាពិសេសចង់យក សមត្ថភាពបាន មកពីធម្មជាតិ ប្រឡងជាមួយគេដើម្បីបានគេស្គាល់ សម្រេចបំណងសិល្បៈ។

វឿន ជីវ៉ា ចូលសិល្បៈដំបូលប្រឡងហើយ ចូលច្រៀងហាង1ថ្ងៃបាន7$ ដោយជិះម៉ូតូឌុមរាល់ថ្ងៃពេលទៅច្រៀងទៅមក អស់10000៛ ដោយសេសសល់សន្សំទុក ប្រើប្រាស់ការងារចាំបាច់។ ជីវ៉ានិយាយថា ថវិកាច្រៀងពីមុនតិចតែពេញចិត្តជា អ្វីដែលខិតខំធ្វើ។ ប៉ុន្តែពេលនេះ បានគេណែនាំច្រៀងតាមហាងធំៗក៏ លូតលាស់តាមោះ។ បោះជំហ៊ាន ជាមួយសិល្បៈមួយប្រាវ ហែលឆ្លងការងារច្រើន ទើបដឹងថាសិល្បៈលំបាក ដោយត្រូវពុះពារ ច្រើន មិនមែនគ្រាន់និយាយថាស្រឡាញ់ចូលចិត្ត អាចរីកចម្រើននោះទេ មានកត្តាផ្សំច្រើន។ គេមើលមកសិល្បៈ តែអត់ទេបើមិនព្យាយាមគឺមិនទៅមុខឡើយ ។ នាងនឹងយកគម្រូល្អៗ របស់រៀមច្បងមកធ្វើជាបទពិសោធនីសម្រាប់ដំណើរ សិល្បៈបន្តទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here