ព្រះមហា ខៀវ ម៉ាលីន ត្រូវបានព្រះមហាក្សត្រ តែងតាំងជាព្រះរាជាគណៈ

0

ព្រះមហា ខៀវ ម៉ាលីន ទីប្រឹក្សាសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ព្រះលេខាធិការអនុគណខណ្ឌបឹងកេងកង ព្រះលេខាធិការវត្តមហាមន្ត្រី និងជាមេកុដិលេខ២៨ វត្តមហាមន្ត្រី រាជធានីភ្នំពេញ ត្រូវបាន ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង ឱ្យឡើងទីជា ព្រះសទ្ធម្មវង្សា ព្រះរាជាគណៈកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃសុក្រទី១ ខែឧសភា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ។ ជាមួយនឹងការតែងតាំងនេះ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែព្រះអង្គមានស្នាដៃរាប់មិនអស់មកហើយ ទាំងក្នុងពុទ្ធចក្រ និង អាណាចក្រ។ ជាក់ស្ដែង ព្រះអង្គត្រូវគេស្គាល់យូរមកហើយ តាមរយៈកិច្ចការសង្គមដែលព្រះអង្គបានធ្វើកន្លងមក។

គួរបញ្ជាក់ថា ព្រះសទ្ធម្មវង្សា ខៀវ ម៉ាលីន បានបញ្ចប់ការសិក្សាថ្នាក់ បរិញ្ញាបត្រគ្រប់គ្រង ពីសាកលវិទ្យាល័យបៀលប្រាយ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ធុរកិច្ច ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សព្វថ្ងៃជាបេក្ខជនបណ្ឌិត ជំនាញរដ្ឋាភិបាលសាធារណៈ នៃរាជបណ្ឌិត្យសភាកម្ពុជា។ ព្រះអង្គបានចូលរួមសកម្មភាពមនុស្សធម៌ និងការអប់រំដល់កុមារ និងយុវជន តាមសហគមន៍ និងសាលារៀន ជាពិសេសជាព្រះសង្ឃ១អង្គ ដែលតែងតែគាំទ្រដល់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជានិច្ច។




LEAVE A REPLY

Please enter your comment!
Please enter your name here