កែវ ចាន់និមល រក្សាភាពស្ងប់ស្ងាត់ ក្រោយផ្ទះព័ត៌មាន បាត់មុខចាប់ដៃជាមួយ ជា វិបុល

0

ប៉ុន្មានថ្ងៃនេះ មានការសួរគ្នាពេញមជ្ឈដ្ឋាននានា ជុំវិញរឿងរ៉ាវ រវាង កែវ ចាន់និមល និង ជា វិបុល ដែលបែកមិនឃើញបន្តចាប់ដៃគ្នាដំណើរការកម្មវិធី។ ពិសេសគេមិនឃើញ កែវ ចាន់និមល ឡើងឆាកកាន់កម្មវិធីធំៗជាមួយលោកវិបុលដូចមុន ប៉ុន្មានអាទិត្យមកហើយ។ មហាជន ទទួលស្គាល់ថា កែវ ចាន់និមល និងលោកជា វិបុលជាដៃគូ ពិធីករដ៏ឆ្នើមជួរមុខគេ នៅទូរទស្សន៍ហង្សមាស។

អ្នកទស្សនា សុទ្ឋតែនិយាយចំអន់ថា សមគ្នាយល់ការ ពេលធ្វើកម្មវិធីធំៗសង់តង់គ្នាបានល្អ។ ម្ល៉ោះហើយទើបការងារក្នុងស្ថានីយ៏ និងក្រៅស្ថានីយ៏ដៃគូនេះ មានឱកាសស្និតស្នាលគ្នា យល់គ្នាច្រើន។ ភាពប្លែកបានកើតឡើងមួយរយៈកាលនេះ ដោយដៃគូញីឈ្មោលទាំង២ អត់នៅជុំគ្នាធ្វើការ បណ្តាលអោយចេញជារឿងចម្ងល់។

គេគ្រាន់តែឃើញការងារចាស់និមលកាន់ ជំនួសដោយពិធីការិនីផ្សេង ឯ ជា វិបុល ក៏មានកម្មវិធីខ្លះកាន់ជាមួយភរិយា។ មានការបញ្ជាក់ថា អ្នកនាង និង ជា វិបុល មានបញ្ហានឹងគ្នាធ្ងន់ធ្ងរ ដែលមិនអាចកាន់ការងារជាមួយគ្នាបន្តទៅទៀត ដោយអ្នកទាំងពីរអាចនឹងមិនធ្វើការជាមួយគ្នារហូតនោះផង។ មានរឿងជាច្រើនត្រូវបានគេលើកឡើងថាផ្ទុះឡើងរវាង និមល និង ជា វិបុល ដោយមិនទាន់កំណត់ថាអ្នកទាំងពីរនឹងអាចងាកមកបំពេញការងារដូចពីមុនជុំដែរឬអត់។ ស្របពេលសព្វថ្ងៃលេចឭថា កែវ ចាន់និមល ចេញទៅអាមេរិក សម្រាកលម្ហែកាយផងនោះ ទើបមិនខ្វល់អើពើបកស្រាយលាងជម្រះ ព័ត៌មានផ្ទុះឡើង ដែលបន្សល់អោយអ្នកគាំទ្រចង់ដឹងថាតើសាច់រឿងថ្ងៃមុខនឹងយ៉ាងណាវិញ។

LEAVE A REPLY

Please enter your comment!
Please enter your name here