ជួន អមរិទ្ធ សុីបុរាណយ៉ាងត្រជាក់ល្ហឹម

0

តារាចម្រៀង ជួន អមរិទ្ធ ដែលបោះជំហ៊ាន ក្នុងវិស័យចម្រៀង ច្រើនឆ្នាំមកហើយនោះ ឃើញថាលោកនៅតែ បង្ហាញសកម្មភាព។ បើទោះជា បណ្តាតារាចម្រៀង មួយចំនួន ងាកទៅចាំ ជំនាញច្រៀង បែបសម័យ លោកវិញ ដែលមានសំឡេង ច្រៀងបទយុវវ័យ បានដែរនោះ មានទំនោរមិនអើពើ។ លោកព្យាយាមហាត់សំឡេងចាប់យក ស្ទីលច្រៀងបទពីដើមវិញ។

លោកជួន អមរិទ្ធ ក្រៅពីច្រៀង ក៏ធ្លាប់មានប្រវត្តិសម្តែងភាពយន្តភាគប៉ុន្មានរឿងដែរអោយទូរទស្សន៏បាយ័ន។ ចំណាយពេលច្រើនលើ ការថតកុនច្រើនថ្ងៃ លោកក៏ងាកមកច្រៀងវិញ។ មានសំឡេងល្អ លោកក៏បានជ្រើសរើសបទសម័យដើម ជាវិធីវាយបំបែកទីផ្សារ។ នៅទីបំផុតឱកាសបានច្រៀងក៏ កាក់កប មានទីផ្សារ បង្ហាញវត្តមានតាមទូរទស្សន៏ ពិសេស«តន្ត្រីស្រុកស្រែ» និងនៅសុីធីអិន។ បទស្ទាយលោកសុិន សុីសាមុត ជាច្រើនលោកចេះចាំរហូត ត្រូវអ្នកដឹកនាំកម្មវិធីមើលរំលងមិនបាន។

អមរិទ្ធ បញ្ជាក់ថា ស្រឡាញ់ចម្រៀងបុរាណទើបលោក ចេះតែព្យាយាមហ្វឹកហាត់ ហើយរកបទណាចាស់ចែកជូនប្រិយមិត្ត។ សិល្បៈលោកនៅបំពេញធម្មតា អោយលើសលុបដូចមុនគឺមិនសូវទេ។ លោកយកពេលសម្រាប់មុខរបរខាងក្រៅ ច្រើនជាង។ បទចម្រៀងពីដើមទាំងអស់នេះហើយ ជួយលោកអោយ មានឱកាសបង្ហាញស្នាដៃលើកញ្ចក់ទូរទស្សន៏ អស់ជាច្រើនឆ្នាំកុំអោយគេភ្លេច។

LEAVE A REPLY

Please enter your comment!
Please enter your name here