អ៊ិន សុភិន គ្រប់ទឹក ខណៈពេលម្នាក់ៗនិយាយមិនចេញ

0

ឆ្នាំ២០២០នេះ មហាជនភាគច្រើនចាត់ទុកថាជាឆ្នាំសយរបស់ពិភពលោក ដោយសារតែការវាយលុយនៃជម្ងឺកូវីត១៩ ក្នុងពេលដែលនៅប្រទេសកម្ពុជា ក៏មានអ្នកទទួលរងឥទ្ធិពលនៃវិបត្តនេះ ដល់ថ្នាក់អ្នកខ្លះ ចង់កើតជម្ងឺផ្លូវចិត្ត។ យ៉ាងណាមិញក្រឡេកទៅមើលលោក អ៊ិន សុភិន វិញ បែរជាមានយីអ៊ុនល្អប្រសើរទៅវិញ។

ហេតុផលនៃការលើកឡើងនោះ គឺដោយសារតែភាពយន្តមួយគឺរឿង”កាំបិតមុខ២” ដែលត្រូវគេដឹងថាផ្អឹបមិនអោយបញ្ចាំងនៅ PNN ស្រាប់តែត្រូវបានស្ថានីយទូរទស្សន៍ល្បីមួយនេះ យល់ព្រមអោយដាក់បញ្ចាំងកាលពីដើមខែឧសភា ដែលលោកចាត់ទុកថា គឺជាសំណាងធំមួយ ហើយកម្មវិធី Miss Grand Cambodia ដែលលោកទទួលសិទ្ធិរៀបចំ ដ្បិតថាត្រូវបានពន្យារពេលមែន ប៉ុន្តែស្ពុនស័រគឺអាចនិយាយបានថាកើបលុយ ជាមួយនឹងកម្មវិធីថ្មីនេះ។ ការកំណត់អោយបញ្ចាំងនៅPNN នេះមិនខុសពីបានកើបលុយនោះទេ ដោយសារតែរឿងនេះលោកធ្លាប់បង្ហើបថា កប់ដើមអស់ច្រើន។ ក្នុងនោះការងារថ្មីៗរបស់លោក ក៏មើលទៅមានសន្ទះជោគជ័យគួរសរសើរផងដែរ បើតាមលោកបានសម្ភាសន៍អោយកម្មវិធីមួយ។ អ៊ីចឹងហើយទើបក្នុងឱកាសខួបកំណើតរបស់លោកមុននេះ គេឃើញវត្តមានសិល្បករចាស់ក្មេងៗរាប់មិនចង់អស់ Surprise ខួបអោយ ដោយសារតែអបអរនឹងជោគជ័យដែលលោកទទួលបាននៅឆ្នាំ២០២០នេះ។


LEAVE A REPLY

Please enter your comment!
Please enter your name here