ឆុំ វត្តី សម្រេចចិត្តរៀបការបង្គ្រប់កិច្ច ដោយសារកូវីត១៩

0

ខណៈដែលម្ចាស់ពិធីភាគច្រើន សម្រេចចិត្តលើកពេលមង្គលការ និងពិធីមង្គលផ្សេងៗ ដោយសារតែភ្ញៀវកិត្តិយសខ្លាចរអារក្នុងការជួបជុំនោះ តារាសម្ដែងមុខស្រស់ កញ្ញា ឆុំ វត្តី នៅតែសម្រេចចិត្តរៀបមង្គលការរបស់ខ្លួនតាមការគ្រោងទុកដដែល កាលពីថ្ងៃទី៤ ឧសភា ឆ្នាំ២០២០មុននេះ ដោយគ្រាន់តែពិធីរបស់នាង ត្រូវបានរៀបចំឡើងដោយពិធីបង្គ្រប់កិច្ច ហើយពិធីទទួលភ្ញៀវទ្រង់ទ្រាយធំ ត្រួវបានលុបចោល។

ពិធីនេះត្រូវបានធ្វើឡើងតែក្នុងលក្ខណៈគ្រួសារ និង មានវត្តមានសិល្បករតែប្រមាណជាតិចតុប៉ុណ្ណោះ ដោយធ្វើតែមួយព្រឹក ហើយពិធីមួយចំនួនក្នុងមង្គលការក៏ត្រូវកាត់ចោល។ សិល្បករមួយចំនួនត្រូវគេឃើញអញ្ជើញចូលរួម ហើយនាងក៏បញ្ជាក់ផងដែរថា នឹងមានពិធីទទួលភ្ញៀវទ្រង់ទ្រាយធំម្ដងទៀត នៅពេលវេលាណាមួយសមស្រប។ ពិធីនេះធ្វើឡើងនៅផ្ទះខាងប្រុស ដែលត្រូវគេស្គាល់ថាគឺជាកូនប្រុសរបស់លោក ទិត្យ ធារិទ្ធិ អ្នកដឹកនាំរឿងល្បីឈ្មោះមួយរូប។ នាងក៏ប្រកាសផងដែរថា ហេតុផលសុខចិត្តរៀការបង្គ្រប់កិច្ចមិនបានធំដូចសិល្បករសិល្បការិនីដទៃ បណ្ដាលមកពីមិនចង់លើកពេលដែលខំគន់គូអស់ជាយូរមកហើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here