ភ្ញាក់ផ្អើល តារាសម្តែង ពីង រូហ្សា ទទួលមរណភាពមុននេះ

0
- Advertisement Banner -

យោងតាមការ បង្ហោះរបស់ តារាចម្រៀង និងសម្តែង ព្រីម មន្ថា មុននេះបានសរសេរថា «ប្អូនស្រីភក្រ័ ហៅអាស្រស់គាត់បានស្លាប់ហើយស្លាប់ព្រឹកមិញនេះសពតំកលនៅវត្តពោធិចិនតុង បងសូមអោយប្អូនស្រីទៅអោយបានសុខស្ងប់ចុះប្អូនស្រីជាមនុស្សល្អណាស់ធ្វើបុណ្យក៍បានច្រើនប្អូនស្រីអស់កម្មហើយទៅអោយបានសុខចុះកើតជាតិក្រោយកុំអោយអាយុខ្លីដូចជាតិនេះទៀតទោះបីយើងមិនមែនជាបងប្អូនតែយើងស្រលាញ់គ្នាដូចបងប្អូនចឹងបងស្តាយដែជួយប្អូនយឺតពេលបើជួយទាន់ពេលប្អូនក៍មិនស្លាប់ដែរសុំទៅអោយសុខចុះ»។ ការបង្ហោះនេះគឺបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១ ឧសភា មុននេះ ស្របជាមួយនឹងព័ត៌មានច្បាស់ការថា កញ្ញា ពីង រ៉ូហ្សា ពិតជាបានទទួលមរណភាពមែន កាលពីវេលាម៉ោងម៉ោង៧កន្លះ ព្រឹកថ្ងៃទី១ ឧសភា ឆ្នាំ២០២០ បន្ទាប់ពីចូលសម្រាកនៅមន្ទីរពេទ្យលោកសង្ឃ រាជធានីភ្នំពេញ ប្រមាណ២ថ្ងៃ។ នេះជាដំណឹងក្តៅៗ ធ្វើអោយអ្នកសិល្បៈ ស្រឡាំងកាំង ទន់ដៃទន់ជើង ដោយសារអត់នឹកស្មានថា នាងនៅក្មេងសោះ បែរជាមានរឿងអកុសលបែបនេះ។
មានការអះអាងថា មិនទទួលមរណភាព ពីង រ៉ូហ្សា ដែលមានឈ្មោះពិតថា អេង ស្រីភក្រ័ ហៅអាស្រស់ បានចូលសម្រាក នៅពេទ្យលោកសង្ឃ ២ថ្ងៃក៏ផុតដង្ហើម ដោយជម្ងឺច្រើនមុខ ដូចជាប្រព័ន្ឋសសៃប្រសាទ តម្រងនោម និង ថ្លើមជាយូរមកហើយ។ នាងទទួលមរណភាពក្នុងវ័យ៣១ឆ្នាំ ជាអ្នកខេត្តកំពង់ចាម ខណៈដែលមុនស្លាប់ហ្វេសប៊ុករបស់នាងបានបង្ហោះថាលាជារៀងរហូត ដែលអាចមានគេបង្ហោះជំនួស ឬ នាងដឹងខ្លួនមិនផុតដង្ហើម ហើយបង្ហោះដោយខ្លួនឯង។ សពរបស់នាង កំពុងតម្កល់ធ្វើបុណ្យនៅវត្តពោធិចិនតុង រាជធានីភ្នំពេញ ដោយក្រុមគ្រួសារអះអាងថា នឹងបូជានាល្ងាចថ្ងៃទី១ ឧសភា នេះ ។





LEAVE A REPLY

Please enter your comment!
Please enter your name here