តារាហ្វេសប៊ុក យាយសួយ សម្រាលកូនដោយជោគជ័យ នៅមន្ទីរពហុព្យាបាលអរៀនដា មុននេះ

0

បងប្អូនប្រិយមិត្តដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុកជាពិសេសសុភាពនារីដែលតែងតែនិយមទិញទំនិញតាមអនឡាញពិតជាបានស្គាល់ច្បាស់ហើយថាយាយសួយ ដែលជាអ្នកលក់ផលិតផលអនឡាញ​ម្នាក់ពូកែនិយាយកំប្លុកកំប្លែងអោយបងប្អូនអស់សំណើច។​

យ៉ាងណាមិញក្រោយពីការរៀបអាពាណ៍ពិពាណ៍អស់រយះពេលជាងមួយឆ្នាំកន្លងមកនេះយាយសួយក៏ទទួលបានកូនស្រីដ៏ស្រស់ស្អាតម្នាក់ជាចំណងដៃ។ នៅថ្ងៃទី ២៣ ខែ មេសា ឆ្នាំ​២០២០​ យាយសួយបានសម្រាលកូនស្រីម្នាក់ ដោយសុវត្ថិភាពទាំងម្តាយនិងទារក ដែលកូនស្រីបានដាក់ឈ្មោះក្រៅថា ពីន ពីន មុខឡើងខ្យូត គួរអោយស្រលាញ់និងជាចំនងដៃអាពាហ៏ពិពាហ៏ របស់យាយសួយ និងស្វាមី។​

យាយសួយក៏បានបង្ហាញនូវសេចក្តីសប្បាយរីករាយព្រមទាំងបានថ្លែងអំណរគុណយ៉ាងក្រៃលែង ដល់
មន្ទីរពហុព្យាបាលនិងសម្ភពអរៀនដា ដែលជាមន្ទីរពេទ្យ ដ៏ល្បីល្បាញខាងផ្នែកសម្ភព រោគស្រ្តី និងបញ្ហាលំបាកមានកូន ដែលមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំម្តាយនិងទារកកន្លងមក។ មន្ទីរ​ពហុ​ព្យាបាល ​អរៀន​ដា ​មាន​វេជ្ជបណ្ឌិត​ល្បី​ៗ​ដែល​កំពុង​បម្រើការ​ក្នុង​ស្ថាបន​ជាតិ​ ​និង​អន្តរជាតិ​ដែល​មាន​ជំនាញ​ឯកទេស ​និង​បទពិសោធន៍​ជាច្រើន​ឆ្នាំ​រួមផ្សំ​ជាមួយ​បរិក្ខារ​វេជ្ជសាស្ត្រ​ទំនើប​ៗ​ ​បន្ទប់​ពិសោធន៍​ ​សាល​វះកាត់​ បន្ទប់​សំរាល ​និង​បន្ទប់​សំរាក​ត្រូវបាន​រៀបចំ​ដោយ​វិស្វករ​វេជ្ជសាស្ត្រ​បរទេស​ដើម្បី​ផ្ដល់​បាន​នូវ​ផាសុកភាព​ ​និង​គុណភាព​នៃ​ការព្យាបាល​កម្រិត​ស្តង់ដារ​អន្តរជាតិ​។​

ក្រោយពីទទួលបានរូបភាពដ៏ស្រស់ស្អាតដែលបានបង្ហោះលើសង្គមហ្វេសបុកពីមុខមាត់ដ៏គួរអោយស្រលាញ់របស់កូនតារាហ្វេសបុករូបនេះបានធ្វើអោយបណ្តាញអ្នកគាំទ្រនិងប្រិយមិត្តនាំគ្នាសរសើនិងមានការស៊ែព្រោងព្រាតលើបណ្តាញសង្គមដើម្បីជាការអបអរសាទរនិងស្វាគមន៍សមាជិកថ្មីរបស់យាយសួយ។ មន្ទីរពហុព្យាបាលនិងសម្ភពអរៀដា មានទីតាំងនៅអគារលេខ 9A ផ្លូវលេខ 466 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ទំនាក់ទំនង 012 593 789 / 016 593 789

LEAVE A REPLY

Please enter your comment!
Please enter your name here