មិននឹកស្មានអ្នកនិពន្ធបទភ្លេង តារា ចំណាន ដល់ថ្នាក់ឆបោកម៉ូតូតារាចម្រៀង លន់ ស៊ីឡូ

0

យោងតាមការបង្ហោះគួរអោយភ្ញាក់ផ្អើលរបស់តារាចម្រៀង លោក លន់ ស៊ីឡូ បានបង្ហោះថា អ្នកនិពន្ធបទភ្លេងមួយរូប ដែលអ្នកសិល្បៈមិនតិចនាក់ស្គាល់ច្បាស់ដូចថ្ងៃនោះ គឺបានលួចយកម៉ូតូរបស់លោកយកទៅបញ្ចាំ ហើយគេចខ្លួនបាត់។ យ៉ាងណាមិញ អ្នកនិពន្ធបទភ្លេងរូបនេះ ក៏បានទាក់ទងមកកាន់ម្ចាស់ម៉ូតូផងដែរ តែមិនដឹងថានឹងមានដំណោះស្រាយពេលណា ទើបលោក លន់ ស៊ីឡូ ស្នើអោយចូលខ្លួន ដើម្បីអោយមកដោះស្រាយរឿងម៉ូតូដែលលួចយកទៅបញ្ខាំនោះ។
តារាចម្រៀង លោក លន់ ស៊ីឡូ បានសរសេរបង្ហោះថា”ជូនដំណឹងដល់បងប្អូនអោយជ្រាបថា លោក ចំណាន គាត់បានមកស្នាក់នៅជាមួយខ្ញុំកន្លះខែមកធ្វើការងារជាមួយខ្ញុំ ហើយម្សិលមិញគាត់បានយកម៉ូតូរបស់ខ្ញុំចេញទៅចាប់តាំងពីថ្ងៃ 16.04 2020 ពីម៉ោង4រសៀលរហូតមកដល់ពេលនេះមិនមានដំណឹងគាត់ទេ ខលក៏មិនចូលដែរ មិនដឹងថាមានបញ្ហាអីនោះទេ រឺ គ្រោះថ្នាក់ចរាចរណ៍ក៏ដឹងដែរ អាស្រ័យហេតុនេះសូមបងប្អូនជួយប្រាប់ខ្ញុំតិចមកបើបានឃើញគាត់ រឺសាមីខ្លួនបើបានឃើញហើយសូមទំនាក់ទំនងមកខ្ញុំជាបន្ទាន់ ចង់ដឹងដំណឹងថានៅទីណាអោយច្បាស់ យកម៉ូតូមកអោយខ្ញុំវិញផង ព្រោះគ្មានដំណឹងអីតិចសោះ អាចទំនងមកលេខរបស់ខ្ញុំផ្ទាល់ 098476667 / 012766674 អរគុណ”។ យ៉ាងណាក្រោយការបង្ហោះនេះ លោក តារា ចំណាន ដែលត្រូវជាប់ចោទពីបទលួចម៉ូតូ បានទាក់ទងមកសារភាពថា ម៉ូតូនោះលោកបានយកទៅបញ្ចាំក្នុងតម្លៃ៣០០ដុល្លារ ហើយសអោយលោក លន់ ស៊ីឡូ យោគយល់ តែលោក តារា ចំណាន មិនបានបញ្ជាក់ថា រហូតដល់ពេលណា ទើបមានដំណោះស្រាយឡើយ។ ប៉ុន្តែផ្អែកតាមសារឆ្លងឆ្លើយចុងក្រោយ លោក តារា ចំណាន បានអះអាងថា លោក លន់ ស៊ីឡូ ចង់ធ្វើអីធ្វើទៅ ដោយយ៉ាងច្រើន គឺលោកនឹង ដើរចេញពីអាជីពផលិតភ្លេង ឬ សិល្បៈ ក្រោយការអាម៉ាស់តាមនឹងប៉ុណ្ណោះ៕


LEAVE A REPLY

Please enter your comment!
Please enter your name here