កែវ សំណាង តស៊ូច្រៀងតាំងពីគេដេញចុះពីឆាក រហូតមានការទទួលស្គាល់

0

ប្រឡូកសិល្បៈតាមរយៈការហ្វឹកហាត់ក្នុងក្លិបសិល្បៈ និង តាមរយៈការប្រលងក្នុងកម្មវិធី Spy តារាចម្រៀង លោក កែវ សំណាង បានសារភាពថា លោកតស៊ូណាស់ ទម្រមានឈ្មោះសំលេង ហើយមានការទទួលស្គាល់ដូចបច្ចុប្បន្ន។ បើទោះលោកមិនទាន់ល្បីល្បាញក្នុងនាមជាតារាចម្រៀងនៅឡើយ ប៉ុន្តែបើធៀបនឹងរយៈពេលមុនដែលគ្រាន់តែសុំគេឡើងច្រៀង ហើយច្រៀងៗគេដេញចុះនោះ គឺលោកចាត់ទុកខ្លួនមានជំហានជោគជ័យ។

តារាចម្រៀងដែលមានប្រវត្តិតស៊ូមកពីខេត្តកំពង់ឆ្នាំងរូបនេះ បានអះអាងថា មកទល់ពេលនេះ លោកមានឱកាសបានច្រៀងប្រចាំហាងរាត្រីមួយចំនួន និង ឡើងច្រៀងលើឆាកតន្ត្រីតាមខេត្តស្ទើរតែគ្មានពេលសម្រាក ដោយក្នុងដំណាក់កាលហាងមិនទសន់បិទដោយសារកូវីត១៩ គឺលោករវល់ច្រៀងមិនសូវទំនេរនោះផង។ លោកកាន់តែមានការទទួលស្គាល់ពីសមត្ថភាព បន្ទាប់ពីបាន Cover ៣បទដាក់បង្ហោះនៅលើយូធូប និង ហ្វេសប៊ុក គឺបទ”កុំទ្រាំស្នេហ៍អ្នកក្រដូចបង” បទ”នាវាជីវិត” និង បទ”ស្ពានសាងស្នេហ៍”។ តារាវ័យមាន២៧រូបនេះ បន្តថា ខ្លួនគឺជាកូនទោលនៅក្នុងគ្រួសារ ដែលមានតែម្ដាយមេម៉ាយមានជីវភាពមិនសូវហូរហៀរ ក្រោយឪពុករបស់លោករត់ចោល ទើបលោកត្រូវប្រឹងប្រែងរកលុយ ដើម្បីជួយដល់អ្នកម្ដាយរបស់លោក។ លោកបានបញ្ចប់ការសិក្សាផ្នែកច្បាប់កាលពីឆ្នាំ២០១៦ តែដោយសារតែស្រលាញ់អាជីពចម្រៀង ទើបលោកពុះពារនៅក្នុងអាជីពនេះមិនរុញរា។ លោករំពឹងថា ការតស៊ូ នឹងជួយអោយលោកមានឱកាសឡើងឆាកទូរទស្សន៍ និង មានឈ្មោះកាន់តែខ្លាំងនៅក្នុងសិល្បៈ ដោយលោកប្រកាសថាខ្លួននឹងប្រឹងប្រែងអោយអស់ពីលទ្ធភាពថែមទាំង ដើម្បីអាជីពចម្រៀង។

LEAVE A REPLY

Please enter your comment!
Please enter your name here