ចេះនឹកឃើញ! ម៉ាដាមកុល យកផ្ការាក់ ដែលឃើញច្រើនក្នុងពិធីសព ធ្វើជាឈុតលម្អ

0

ដោយសារតែផ្ការាក់មានអត្ថន័យជាផ្កាមង្គល តំណាងអោយភាពថ្លៃថ្នូរ និងស្ងប់សុខ ទើបដូនតាខ្មែរគេនិយមយកផ្កានេះធ្វើជាកម្រងដាក់នៅកន្លែងគោរពបូជាផ្សេងៗ ដោយកម្រងផ្កានេះ កាន់តែមានតម្លៃក្នុងការបូជាក្នុងពិធីតម្កល់សពជាដើម ដើម្បីអោយវិញ្ញាណរបស់សពបានទៅដល់ទីស្ងប់សុខ និងបានទៅកើតនៅកន្លែងដែលខ្ពស់ដែលថ្លៃថ្នូរ មិនពិបាកវេទនា រហូតធ្វើអោយផ្ការាក់ ហើយត្រូវបានអ្នកខ្លះហៅផ្កានេះយ៉ាងសាមញ្ញថាផ្កាខ្មោច ឬ ជាផ្កាតំណាងអោយអពមង្គល ដែលប្រើសម្រាប់តែមនុស្សស្លាប់ ឬ បុណ្យសពទៅវិញ។ ដូច្នេះហើយទើបម្នាក់សរសើរពីគំនិតច្នៃប្រឌិតរបស់តារាភេទទី៣ កញ្ញា ម៉ាដាមកុល ដែលចេះនឹកឃើញយកផ្ការាក់មកច្នៃជាគ្រឿងលម្អ និងជាសំលៀកបំពាក់ ហើយបានបង្ហោះពីអត្ថន័យផ្កាមួយចំនួន ដែលធ្វើអោយអ្នកយល់ច្រលំពីអត្ថន័យផ្ការាក់ បានដឹងពីអត្ថន័យពិតប្រាកដរបស់ផ្កានេះ។

គួរបញ្ជាក់ផងដែរថា តាមវចនានុក្រមសម្ដេចសង្ឃជួនណាត ផ្ការាក់ នាមសព្ទ មានន័យថា ឈ្មោះឈើតូច ស្លឹកក្រាស់សម្បុរ-សប្រផេះដែលយ៉ាងធំប៉ុនៗបាតដៃ មានជ័រស, មាន ២ ប្រភេទ គឺ រាក់ស ផ្កាសម្បុរ-ស, រាក់ក្រហម ផ្កាសម្បុរស្វាយស្រគាំ; ផ្ការាក់ទាំង ២ យ៉ាងនេះមានក្លិនក្រអូបលាយក្រពុលបន្តិចៗ ជនានុជនរាប់អាន ច្រើនដោតក្រងជាផួងមាលា ឬប្រើក្នុងវេលាថ្វាយបង្គំទទួលឋានន្តរ ( ថ្វាយបង្គំងារ ) ។



LEAVE A REPLY

Please enter your comment!
Please enter your name here