មន្ត្រីក្នុងជួរទាហានមួយរូប បង្ហោះសរសើរ សៀវម៉ី

0

ក្នុងសំណេរដែលបានបង្ហោះឡើងដោយម្ចាស់ហ្វេសប៊ុកឈ្មោះ Reaksmey PL ដែលត្រូវគេស្គាល់ថា គឺជាមន្ត្រីកងរាជអាវុធហត្ថមួយរូប បានសរសេរសរសើរពីទឹកចិត្តរបស់ម្ចាស់ហ្វេសប៊ុក អ្នកនាង សៀវម៉ី យ៉ាងខ្លាំងដែលអ្នកនាង បានយកអំណោយទៅប្រគល់ជូនអង្គភាព ដោយមិនចុះចែកអំណោយប្រសេចប្រសាចដោយផ្ទាល់់ៗ ដល់មន្ត្រីកងកម្លាំងនៅតាមដងផ្លូវ ធ្វើអោយមានការរិះគន់។ លោកបានសរសេរនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនថា”ខ្ញុំបាទ!ជំនួសមុខឲ្យកងកម្លាំងទាំងអស់ដែលប្រចាំការនៅគោលដៅកំពង់អំពិល សូមផ្លែងអំណរអរគុណដល់បងស្រី សៀវមុី ចំពោះទឹកចិត្តដ៏ល្អ ដែលបានជួយឧបត្ថម ទឹកសុទ្ធ ភេសជ្ជៈ ថវិការ និងសម្ភារះមួយចំនួន។ ហើយក៏សូមជូនពរបងស្រី និងក្រុមគ្រួសារក្នុងឪកាសឆ្នាំថ្មីនេះ ឲ្យជួបតែសំណាងល្អ សុខភាពល្អ រកសុីមានបាន….?
៚តែកុំមើលមុខប្អូនចាស់ជាបងទៀត???”។ ការបង្ហូរបស់លោក គេឃើញមានខំមិនរាប់មិនអស់ ថាការចង់ជួយដល់មន្ត្រីកងកន្លង គឺប្រគល់ជូនអង្គភាពបែបនេះ ទើបជាការផ្ដល់តម្លៃ ដោយមិនដើរហុចលុយ ឬ ចំណីចំណុកនៅពេលកងកម្លាំងឈរបំពេញការងារនៅតាមផ្លូវ ហើយថតវីដេអូបង្ហោះ ដែលហាក់ដូចជាបង្អាប់បង្អោនតម្លៃក្រុមសមត្ថកិច្ច ដែលមនុស្សមួយចំនួនមិនសូវអោយតម្លៃការងារស្រាប់។

LEAVE A REPLY

Please enter your comment!
Please enter your name here