មើលយូរ! សម្រស់តារាស្រី ព្រីយ៉ា កាន់តែស្រស់ស្អាត និង ផូរផង់

0

មិនត្រឹមតែឡើងកូដនៅក្នុងវិស័យសម្ដែង និង ថតបង្ហាញផលិតផលនារយៈពេលចុងក្រោយប៉ុណ្ណោះទេ សម្រស់ពិតរបស់តារាស្រី កញ្ញា ព្រីយ៉ា នៅខាងក្រៅ ក៏ស្រស់ស្អាតផូរផង់ ដាច់ឆ្ងាយជាងមុនផងដែរ។ នាងត្រូវគេដឹងថាបាត់បង់ចំណូលពីការកុងត្រាមិនក្រោម២ម៉ឺនដុល្លារឡើយ រាប់ត្រឹមពីការប៉ះពាល់ដោយការវាយលុកពីកូវីត១៩។
មិនមែនតែអ្នកគាំទ្រប៉ុណ្ណោះទេ សូម្បីអ្នកសិល្បៈដូចគ្នា ក៏លាន់មាត់ដែរថា តារាសម្ដែង កញ្ញា ព្រីយ៉ា ស្រស់ស្អាតខ្លងចាប់រងពីមានកេរ្តិ៍ឈ្មោះបោះសំលេង និង មានមុខរបរបន្ថែមជាអ្នកលក់អនឡាញ។ រាល់ពេលនាងសម្ដែងជាតួស៊ិចស៊ី រូបសម្រស់កាន់តែអណ្ដែតឡើងគួរអោយទាក់ទាញមិនណយនោះផង។ យ៉ាងណាមិញ កញ្ញា មិនធ្លាប់ទម្លាយនៅឡើយទេថា កញ្ញាមានម្ចាស់បេះដូងឬនៅ ខណៈដែលគេបានត្រឹមតែដឹងថា តាំងពីនាងសប្បាយចិត្តនឹងជំហានជោគជ័យក្នុងសិល្បៈមក គឺមិនខ្វះឡើយអ្នកចោមរោមតាមស្នេហ៍ រាប់ទាំងអ្នកមានទ្រព្យស្ដុកដែលចង់អោយនាងឃ្លាតឆ្ងាយពីសិល្បៈផង។ នាងធ្លាប់បញ្ជាក់ថា ស្នេហាដែលរាំងស្ទះក្ដីស្រម៉ៃនៅក្នុងវិស័យសិល្បៈរបស់នាង គឺនាងមិនទទួលដាច់ខាត ទើបគេប៉ាន់ស្មានថា ព្រីយ៉ា អាចនៅបេះដូងទំនេរ ដែលអាចអោយមានសេរីភាពបង្អួតរូបសម្រស់ដែលធ្វើអោយអ្នកឃើញនាងបង្ហាញខ្លួនក្នុងពេលថត និង ពេលចូលរួមសកម្មភាពផ្សេង គ្រឺតក្នាញ់មិនណយ។


LEAVE A REPLY

Please enter your comment!
Please enter your name here