តួឯកល្ខោនបាសាក់ អ៊ុល សំអាង ក៏ចូលរួមបំផុសការប្រឆាំងកូវីត១៩ដែរ

0

មិនមែនត្រឹមតែស្រទាប់មហាជន និង សិល្បករបែបសម័យប៉ុណ្ណោះទេដែលបានផលិតបទចម្រៀង ឬ ផលិតជាសារអប់រំ ដើម្បីបំផុសពីការចួលរួមបំផុសពីជម្ងឺកូវីត១៩នោះទេ សូម្បីតែតារាឯកល្ខោនបាសាក់ លោក អ៊ុល សំអាង ក៏បានបញ្ចេញបទចម្រៀងរៀបរាប់ពីផលប៉ះពាល់ និង ការការពារជម្ងឺកូវីត១៩ ដើម្បីជាការចូលរួមផងដែរ។ បទចម្រៀងរបស់លោក ក៏ត្រូវបានគេបន្លឺនៅលើកញ្ចក់ទូរទស្សន៍ TVK ផងដែរ។
បទចម្រៀងដែលបានបន្លឺនោះ ម្នាក់ៗមានការសរសើរ និងចាប់អារម្មណ៍មិនតិចទេ ខណៈដែលលោកមិនត្រឹមតែចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំងជម្ងឺកូវីត១៩ តាមរយៈការបង្ហាញខ្លួនក្នុងសកម្មភាពសង្គមចាប់តាំងពីជម្ងឺនេះផ្ទុះឡើងទេ ដោយចូលរួមផលិតជាបទចម្រៀងបកស្រាយដោយផ្ទាល់ទៅទៀត។ លោក អ៊ុល សំអាង និយាយថា ក្នុងនាមជាទីប្រឹក្សាក្រសួងព័ត៌មាន លោកពិតជាមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ដែលបានរួមចំណែកក្នុងការលើកស្ទួយ និង អភិរក្សល្ខោនបាសាក់ ហើយបានទាំងចូលរួមផលិតបទចម្រៀង២បទ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីត១៩។ លោកក៏ទទូចអោយមហាជនគ្រប់ជាន់ថ្នាក់កុំមើលស្រាលជម្ងឺកូវីត១៩ ដោយរួមចំណែករក្សាអនាម័យ និងកាត់បន្ថយពិធីជួបជុំគ្រប់កាលៈទេសៈ ដើម្បីបញ្ចប់ការរីករាលដាលដោយជម្ងឺកូវីត១៩។ លោកក៏ប្រកាសបន្តធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងជម្ងឺកាចសាហាវមួយនេះ ដោយនឹងផលិតឃ្លីបអប់រំ ឬ បទចម្រៀងក្នុងពេលបន្តបន្ទាប់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here