នៅក្នុងវិស័យកិច្ចការសង្គម គេកត់សម្គាល់ថា លោកជំទាវ ហេង រស្មីកន្និកា កាន់តែសកម្ម ជាពិសេសនៅក្នុងសកម្មភាពបរិច្ចាគអំណោយ និងសកម្មភាពជាមួយកាកបាទក្រហមកម្ពុជាជាដើម។ អ្នកស្ពុនស័រទឹកបរិសុទ្ធ ឡឺ គូលែន រូបនេះ ដ្បិតតែរងការមាក់ងាយពីក្នុងចង្កោមមនុស្សមួយចំនួនថាជាជំទាវភេទទី៣ ប៉ុន្តែលោកជំទាវបានទទួលងារជាជំទាវស្របច្បាប់ ដោយសារតែមានស្នាដៃរាប់មិនអស់ក្នុងកិច្ចការសង្គម។
ឃើញរូបថតជាច្រើនសន្លឹកដែលបានបង្ហាញខាងក្រោម គេអាចមើលឃើញយ៉ាងច្បាស់ថា លោកជំទាវ ហេង រស្មីកន្និកា គឺជាសប្បុរសជនមួយរូបដែលគួរអោយគោរព ដោយសារតែស្ទើរតែកន្លះជីវិតរបស់លោកជំទាវក្រោយពេលមានជីវភាពធូរធារ គឺលោកជំទាវសកម្មក្នុងពិធីបរិច្ចាគ ដែលធ្វើអោយអ្នកណាៗក៍កោតសរសើរ។ ជាក់ស្ដែងទើបតែចំណាយថវិកាផ្ទាល់ខ្លួនបរិច្ចាគអំណោយជួយដល់គ្រួសារប្រមាណ៧០០គ្រួសារនៅខេត្តសៀមរាបសោះ នៅថ្ងៃទី២ មេសា ឆ្នាំ២០២០ ថ្មីៗនេះ លោកជំទាវក៏បានលេចមុខបរិច្ចាគថវិកាផ្ទាល់ខ្លួន ក្នុងពិធីសំណេះសំណាល និង ជួយដល់ជនពិការជាង៦០រូប នៅក្នុងសមាគមតន្ត្រីជនពិការ ជាមួយនឹងសប្បុរសជនជាច្រើនផ្សេងទៀតផងដែរ។ ភាពសកម្មរបស់លោកជំទាវ បានក្លាយជាគំរូមួយដល់បុគ្គលភេទទីបីភាគច្រើន ដែលធ្លាប់តែត្រូវបានគេរើសអើង និងមាក់ងាយ ដើម្បីអោយមានកម្លាំងចិត្ត និងវិវត្តន៍ខ្លួនក្លាយជាមនុស្សជោគជ័យ និងមានកិត្តិយសនៅក្នុងសង្គម។ អ្វីដែលគួរសរសើរ គឺលោកជំទាវកម្រចេញមុខ និងបង្អួតពីសកម្មភាពរបស់ខ្លួនបំផុត បើទោះជាលោកជំទាវរមែងលះបង់ពេលវេលា និងទ្រព្យធនផ្ទាល់ខ្លួនរាប់មិនអស់ ដើម្បីជួយដល់ទុរគតជន និង ការងារសង្គម។
ខាងក្រោមនៅគឺជាសកម្មភាពរាប់មិនអស់ ពីការងារសង្គមរបស់ លោកជំទាវ ហេង រស្មីកន្និកា ដែលមនុស្សមួយចំនួនមិនសូវបានដឹង ដោយសារតែលោកជំទាវកម្រសម្ញ៉ែង៖