Siv Mey ស្រក់ទឹកភ្នែក នៅចំពោះមុខជនពិការ ជាង៦០នាក់

0

ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនជនពិការនៅក្នុងសមាគមតន្ត្រីជនពិការ ស្ថិតនៅឈូកវ៉ា២ កាលពីថ្ងៃទី២ មេសា ឆ្នាំ២០២០ អ្នកនាង សៀវម៉ី ម្ចាស់ផលិតផលអ៊ីអ៊ី ត្រូវគេឃើញបង្ហូរទឹកភ្នែកតែម្ដង នៅពេលផ្ដល់កិច្ចសម្ភាសន៍ពេលនាំពីអារម្មណ៍។ អ្នកនាងបានទាំងប្រកាសទៀតថា នឹងបន្តជួយបងប្អូនជនពិការមួយក្រុមនេះ ក្នុងពេលបន្តបន្ទាប់ទៀត នៅពេលដឹងថាពួកគាត់ពិតជាកម្សត់ ហើយត្រូវការការជ្រោមជ្រែង។

អ្នកនាង សៀវម៉ី ដែលបានដឹកនាំយកអំណោយជាច្រើនទៅចែកជូនដោយផ្ទាល់នៅក្នុងថ្ងៃនោះ និយាយថា អ្នកនាងស្លុតចិត្តណាស់ នៅពេលអ្នកនាងឮថា បងប្អូនជាជនពិការក្រោយពេលបញ្ហាកូវីត១៩ប៉ះពាល់ ក៏បាត់បង់ចំណូល ព្រោះលែងបានច្រៀង និងធ្វើការម៉ាស្សាខាងផ្នែកជនពិការ ដើម្បីបានចំណូលដូចមុន។ អ្នកនាងកាន់តែរន្ធត់នៅពេលអ្នកខ្លះ ស្ទើរតែរកមី និង អាហារទទួលទានមិនគ្រប់ និងមានការលំបាកជាច្រើនទៀត ដែលអ្នកនាងស្ដាប់ការរៀបរាប់ហើយ គឺទប់ទឹកភ្នែកមិនបាន។ អ្នកនាងសន្យាថា នឹងបន្តជួយដល់មណ្ឌលមួយនេះ ដើម្បីអោយបងប្អូនជាជនពិការកាន់តែមានកម្លាំងចិត្ត។
លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានកិត្តិយសសមាគមតន្ត្រីជនពិការ បានថ្លែងបញ្ជាក់ថា លោកស្រីម្ចាស់អាជីវកម្ម Siv Mey 0nline Shop បានជួយឧបត្ថម្ភដល់សមាគន៍នូវថវិកាចំនួន៧លានរៀល អង្ករចំនួន 40បាវ
មី៦០កេះ ត្រីងៀត សាច់ក្រក ជែលលាងដៃ១០០ដប និងឧបត្ថម្ភដល់ជនពិការឡើងច្រៀង៤០០$ (ម្នាក់ៗ៥០$) ដោយក្មេងស្រីពិការភ្នែកម្នាក់ទទួលបាន១០០ដុល្លារម្នាក់ឯង។ ក្នុងនោះក៏មានការចូលរួមពីសប្បុរសជនមួយចំនួនផ្សេងទៀត សហការបរិច្ចាគបន្ថែមផងដែរ។លោកជំទាវថានេះ ជាកាយវិការមួយដ៏ប្រពៃ ដែលអ្នកនាងហ៊ានបង្ហាញភាពស្និទ្ធស្នាល និងចែករំលែកដល់ក្រុមចាស់ក្មេងជាជនពិការក្នុងពេលដែលមនុស្សភាគច្រើនមិនសូវចង់ចេញដើរ និង មិនចង់ចំណាយ។

LEAVE A REPLY

Please enter your comment!
Please enter your name here