មិនបាច់តវ៉ា! វណ្ណា វត្តី ប្រកាសអោយអ្នកជួលផ្ទះ និង ខុនដូ បង់ឈ្នួលតែ៥០ភាគរយគួរអោយសរសើរ

0

នៅលើអាក់ខោនផ្លូវការរបស់តារាសម្ដែង និងជាតារាចម្រៀង កញ្ញា វណ្ណា វត្តី បានបង្ហោះគួរអោយសរសើរថា នាងនឹងប្រកាសអោយអ្នកជួលផ្ទះ និងជួលខុនដូនាងទាំងអស់បង់ឈ្នួលតែ៥០ភាគរយនៃតម្លៃធ្លាប់បង់ប៉ុណ្ណោះ ដែលនេះគឺជាកម្រ ខណៈដែលនាងក៏ប្រកាសទៀតថា នឹងទម្លាក់តម្លៃបែបរហូតដល់បញ្ចប់ការភ័យបារម្ភពីកូវីត១៩នោះ។ នាងគឺជាសិល្បករទី២ហើយ បន្ទាប់ពីអ្នកនាង ខាត់ សុឃីម ដែលប្រកាសបញ្ចុះឈ្នួលផ្ទះ៥០ភាគរយ ដោយមិនចាំបាច់មានការស្នើសុំ។

កញ្ញា វណ្ណា វត្តី បានបង្ហោះកាលពីថ្ងៃទី២ មេសា ឆ្នាំ២០២០ ថា “ខ្ញុំបញ្ចុះថ្លៃជួលផ្ទះ និងCondoរបស់ខ្ញុំចនួន50% រហូតដល់ចប់កូវិត19 អតិធិជនឃើញហើយបង់អោយនាងខញុំតែ50%ទៅបានហើយ”។ អមដោយការបង្ហោះ មានអ្នកគាំទ្រមិនតិចទេ សរសើរ និង ចែកចាយ ដើម្បីអោយម្ចាស់ឈ្នួលផ្ទះផ្សេងទៀត យកគំរូតាមនាង។ នៅមិនទាន់ដឹងថា តើនាងមានខុនដូ និង ផ្ទះជួលប៉ុន្មានកន្លែងក្នុងការបញ្ចុះតម្លៃនោះទេ ប៉ុន្តែតាមការខ្សឹបខ្សៀវគឺនាងមានដីជួលមួយកន្លែងនៅខេត្តប៉ៃលិន មានចិនដូនៅម្ដុំផ្សារដើមថ្កូវ និង មានផ្ទះច្រើនកន្លែងសម្រាប់ជួលនៅភ្នំពេញ។

គួរបញ្ជាក់ផងដែរថា តារាចម្រៀង វណ្ណា វត្តី គឺជាសមាជិកគ្រួសារតារាកម្ពុជា ដែលមុននេះកញ្ញា ក៏បានចូលរួមថតស្ពតអប់រំ ដើម្បីអោយមានការបញ្ចៀសពីជម្ងឺកូវីត១៩ ដែលមានអ្នកគាំទ្រមិនតិចសរសើរចំពោះការងារស្ម័គ្រចិត្តនោះផងដែរ។


LEAVE A REPLY

Please enter your comment!
Please enter your name here