ឃើញសកម្មភាពទាំងនេះ ទើបដឹងថា Love Riya ធ្វើបុណ្យចេញពីចិត្ត និងគួរសរសើរ

0

អ្នកនាង Love Riya ដែលត្រូវគេស្គាល់ថាគឺជាតារាហ្វេសប៊ុកដែលមានកេរ្តិ៍ឈ្មោះបោះសំលេង ដែលក្នុងពេលនេះ ក៏បានវិវត្តន៍ខ្លួនក្លាយជាតារាសម្ដែងអាជីពនោះ ហាក់មិនសូវត្រូវបានគេចាប់អារម្មណ៍រឿងសប្បុរសធម៌ប៉ុន្មានទេ ដោយអ្នកនាងច្រើនត្រូវបានគេចាប់អារម្មណ៌រឿងរ៉ាវឯកជន និងសម្រស់ច្រើនជាង។ យ៉ាងណាមិញ បើក្រឡេកមើលនៅក្នុងអាក់ខោនអ្នកគាំទ្ររបស់អនកនាងវិញគឺថា បង្ហោះពីសកម្មភាពចែកអំណោយស្ទើររាប់ភ្លេច ដែលគ្រាន់តែឃើញហើយគឺមិនសរសើរមិនបាន។

នៅក្នុងហ្វេសប៊ុកដែលថេកអោយអ្នកនាង Love Riya ហើយត្រូវបានអ្នកគាំទ្រជាច្រើនចែកចាយ ធ្វើអោយម្នាក់ៗលាន់មាត់សរសើរតែម្ដង ដោយសារតែសកម្មភាពនោះគឺសុទ្ធតែជាសកម្មភាពធ្វើទានទ្រង់ទ្រាយធំៗ ប៉ុន្តែគេបែរជាហាក់ដូចជាមិនឃើញអ្នកនាងផ្សាយបង្អួត ដូចតារាហ្វេសប៊ុកមួយចំនួន។ រាល់ពេលLive ផ្សព្វផ្សាយផលិតផលរបស់ក្រុមហ៊ុន Love Riya អ្នកនាងកម្រនិយាយពីគុណសម្បត្តិរបស់ខ្លួនថាបានទៅចែកអំណោយនៅកន្លែងនេះកន្លែងនោះខ្លាំងណាស់ ដោយគេកត់សម្គាល់ថា អ្នកនាងច្រើនតែលើកឡើងពីផលិតផល និង រឿងរ៉ាវឯកជនច្រើនជាង។

អ្នកនាង Love Riya ធ្លាប់បានបញ្ជាក់ថា អ្នកនាងគឺជាមនុស្សចូលចិត្តធ្វើបុណ្យធ្វើទាន និង ចូលចិត្តជួយមនុស្សខ្សត់ខ្សោយតាំងពីអ្នកនាងមិនទាន់រៀបការ និង លែងលះគ្នា ប៉ុន្តែមកពីអ្នកនាងមិនចង់អោយគេថាអ្នកនាង ធ្វើបុណ្យយកមុខ ទើបមិនសូវបង្ហោះបង្ហោះ ហើយបើមានអ្នកកាសែតចូលសម្ភាសន៍គឺអ្នកនាងមានតែស្នើកុំអោយផ្សព្វផ្សាយ។ អ្នកនាងបានបញ្ជាក់ក្នុងវីដេអូ Live កាលពីថ្ងៃទី៣១ មីនា ឆ្នាំ២០២០ថា មនុស្សមួយចំនួនយល់ថាអ្នកនាងមិនចេះធ្វើបុណ្យ តែសម្រាប់អ្នកដើរជាមួយអ្នកនាង គឺដឹងហើយថាអ្នកនាងបានរួមចំណែកធ្វើបុណ្យរាប់ភ្លេចបែបណា។ អ្នកនាងថា ធ្វើទានគឺធ្វើចេញពីចិត្ត ដូច្នេះបើទោះជាអ្នកណាមិនដឹងក៏អ្នកទទួលអំណោយអ្នកនាងបានដឹងអំពើល្អរបស់អ្នកនាងនោះដែរ។ ជាមួយនឹងការបកស្រាយ អមដោយអ្នកគាំទ្រចែកចាយរូបភាពធ្វើទានជាច្រើននោះ រឹតតែធ្វើអោយម្នាក់ៗកោតសរសើរ ដែលនេះគឺជាទង្វើធ្វើទានចេញចិត្ត ដែលជារឿងកម្រមួយនៅក្នុងសង្គម៕

LEAVE A REPLY

Please enter your comment!
Please enter your name here