មិននឹកស្មានថា តារាសប្បុរសធម៌ សៀវម៉ី មានអ្នកផ្ចាញ់ផ្ចាលដល់ម្ល៉ឹង

0

មកទល់ពេលនេះ រូបភាពស៊ិចស៊ីមួយប្លង់ នៅតែត្រូវបានគេយកមករំលេច ក្នុងបំណងវាយប្រហារថាតារាហ្វេសប៊ុក ដែលជាម្ចាស់ផេក Siv Mey Online Shop បានយកម៉ោងផ្សាយលក់ផលិតផល បញ្ចេញភាពស្រើបស្រាល បើទោះជារូបភាពនោះ គឺជាប្លង់មួយក្នុងម៉ោងLive ដែលមិនមែនជារឿងមិនសមហេតុផល។ មនុស្សជាច្រើនមើលឃើញថាជាការផ្ចាញ់ផ្ចាលរបស់គូសត្រូវអ្នកនាង ខណៈបណ្ដាញសារព័ត៌មានដែលត្រូវគេស្គាល់ថាជាខ្សែរយះសត្រូវអ្នកនាង ក៏ជួយបញ្ឆេះរូបភាពមួយប្លង់នោះ ដើម្បីអោយមានការរិះគន់ផង។

បន្ទាប់ពីអ្នកសារព័ត៌មានចាប់អារម្មណ៍ច្រើនឡើងពីរឿងរ៉ាវឯកជន និង សកម្មភាពសប្បុរសធម៌ តារាហ្វេសប៊ុក អ្នកនាង សៀវម៉ី ស្រាប់តែត្រូវបានគេលើកយកចំណុចអវិជ្ជមានយកមកវាយប្រហារក្នុងបំណងបំបាក់មុខមាត់របស់អ្នកនាង។ យ៉ាងណាមិញ បន្ទាប់ពីការរិះគន់មិនទាន់បានចំហាយផង គេឃើញហ្វេនៗរបស់តារារូបនេះ ចេញមុខការពារភ្លាម ដោយបានទាំងលើកយកសកម្មភាពសប្បុរសធម៌របស់អ្នកនាងជាច្រើនយកមករំលេច និងថាអ្វីដែលគេរិះគន់គឺជារឿងកើតចេញពីទំនាស់មុខជំនួញ ក្រោយពេលអ្នកនាង និង ម្ចាស់អនឡាញមួយប៉ះទង្កិចគ្នា។

អ្នកតាមដានវីដេអូ Live របស់អ្នកនាង នៅតែសម្ដែងការហួសចិត្ត ក្នុងពេលដែលគូសត្រូវរបស់អ្នកនាង បានលើកយកមករូបភាពស៊ិចស៊ីមួយប្លង់ ក្នុងពេលដែលអ្នកនាង កំពុង Live លក់ឡេ ហើយយកឡេមកលាបនឹងជើង ហើយ Crop តែចំណុចស៊ិចស៊ីពីវីដេអូ Live មករិះគន់ ដោយមានអ្នកកាសែតមួយចំនួនជួយបំពងសំលេងផង ថាជារឿងផ្ចាញ់ផ្ចាល បន្ទាប់ពីអ្នកនាង កាន់តែល្បីក្នុងមុខជំនួញអនឡាញ និង ក្នុងសកម្មភាពសប្បុរសធម៌ ហើយទទួលបានការគាំទ្រពីស្រទាប់មហាជន។ ទោះមានការវាយបក តែអ្នកនាងក៏នៅតែមានអ្នកគាំទ្ ខណៈដែលអ្នកនាង សៀវម៉ី ក៏ត្រូវគេមើលឃើញថាមិនខ្វល់ និងបានប្រកាសថា បើគូសត្រូវអ្នកនាងនៅតែប្រឹងចាក់ពីក្រោយខ្លួនខ្លាំងប៉ុណ្ណា គឺអ្នកនាង នឹងមានកម្លាំងចិត្តកាន់តែខ្លាំង។ អ្នកនាងបានពោលពាក្យមួយឃ្លាថា “អ្នកឯងគ្មានអីជាន់ខ្ញុំ អ្នកឯងយកចំណុចមួយដែលខ្ញុំខ្លួនខ្ញុំក៏សឹងតែមិនដឹង មកជាន់ពន្លិច តែខ្ញីមិនឈឺក្បាលទេ ព្រោះខ្ញុំមានអំពើល្អនៅក្នុងចិត្តខ្ញុំជាកម្លាំងចិត្ត”។ ជាមួយគ្នានោះគេឃើញអ្នកគាំទ្ររាប់រយអ្នកចូលផ្ដល់កម្លាំងចិត្ត ខណៈដែលលើហ្វេសប៊ុក ក៏មានការបង្ហោះពីអំពើល្អរបស់អ្នកនាងកន្លងមក ដែលឃើញហើយគឺមិនសរសើរមិនបាន។

ហ្វេសប៊ុករបស់មួយដែលគេស្គាល់ថា ជាព្រះចៅអធិការវត្តមួយ បានទាំងរំលេចរូបថត និងសកម្មភាពសប្បុរសធម៌របស់អ្នកនាង ដើម្បីបង្ហាញអោយអ្នកផ្ចាញ់ផ្ចាលអ្នកនាង ដឹងថាអ្នកនាង គឺជាមនុស្សល្អ និងធ្វើអំពើល្អចេញពីចិត្តដោយមិនចង់យកមុខ ដូចតារាហ្វេសប៊ុកខ្លះ ដែលធ្វើសប្បុរសធម៌ហើយផ្សាយយកមុខដើម្បីអោយគេសរសើរនោះឡើយ។ នៅលើហ្វេសប៊ុករបស់ព្រះអង្គ បានបង្ហោះរូបភាពសប្បុរសធម៌របស់អ្នកនាងរហូតដល់ជាង៧០សន្លឹក ដែលធ្វើអោយអ្នកគាំទ្រអ្នកនាងក៏លាន់មាត់សរសើរ។ ព្រះអង្គបានសរសេរអមដោយរូបភាពសប្បុរសធម៌ជាង៧០សន្លឹករបស់អ្នកនាងថា” អាត្មាភាពភិក្ខុនួនសុផន សូមថ្លែងអំណរគុណនូវទឹកចិត្តដ៏មហាសប្បុរសរបស់បងស្រីសៀវម៉ី ព្រះ នាងតូច ដែលតែងតែជួយដល់ចាស់ជរាជនក្រីក្រខ្វះតាមរយ:អាត្មាភាពជាច្រើន មានដូចជាធ្វើផ្ទះ ជីកអណ្តូងទឹក ជួយមន្ទីរគន្ធបុប្ផា កសាងសាលាបុណ្យ ធ្វើបន្ទប់ទឹក ចែកសម្លៀកបំពាក់ ចែកស្បៀងអាហារ ចែកសម្ភារសិក្សាជាពិសេសជួយដល់ជនក្រីក្រដែលខ្វះច្រើនណាស់តាមរយៈ:អាត្មាភាព បើគិតជាលុយរាប់ម៉ឺនដុល្លារហើយបងស្រីមិនដែលចង់បញ្ចេញមុខថាគាត់ជួយទេ។ អាត្មាភាពសូមជូនពរបងស្រី បងប្រុសនិងក្រុមគ្រួសារមានសុខភាពល្អ មានលាភមានជ័យប្រាថ្នាអ្វីបានដូចបំណង។

t=”960″ class=”alignnone size-full wp-image-50813″ />

LEAVE A REPLY

Please enter your comment!
Please enter your name here